header ads

Sponsor

ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជ ធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ប្រើដាវកែច្នៃគំរាមយកប្រាក់ និងករណីរក្សាទុកសារធាតុញៀន ដោយខុសច្បាប់។ 


សូមជម្រាប ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ប្រព្រឹត្តនៅចំណុច ក្នុងហាងអ៊ីនធឺណេត ផ្ទះលេខ១៥EoZ ផ្លូវលេខ ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

ជនសង្ស័យឈ្មោះអ៊ិន វីឆាថ ហៅអ៊ិន រីឆាត ហៅអ៊ិន រិះឆាថ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានរួមមាន៖ ដាវកែច្នៃ ពណ៌ស ប្រវែង៧០ សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព),ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់,ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CP-២៣៣០,ទូរសព្ទ័ដៃចំនួន២ គ្រឿង។

ចំណែកជនរងគ្រោះឈ្មោះ ស៊ី ឆានឈុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត។ សម្ភារៈបាត់បង់ រួមមាន៖ប្រាក់ដុល្លារ ចំនួន៦០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post