header ads

Sponsor

កូនប្រុសជនរងគ្រោះដី្ល ឈ្មោះ ចាន់ហឿ ត្រូវបានចាប់ខ្លួន ហេីយជនរងគ្រោះត្រូវបានគេគម្រាមសម្លាប់ បន្ទាប់ពីជនរងគ្រោះឈ្មោះ ចាន់ហឿ ងេីបរេីបំរាស់ប្ដឹង លោក ឧកញ៉ា យោធា លឹម ទា ឡេង និងអះអាងថាឧកញ៉ារូបនោះរំលោភដីគាត់ ប្ដឹងគាត់ចាប់ដាក់គុក២ដង វាយដំ ច្រំធាក់ ហេីយអំឡុងជាប់គុក មន្ត្រីអនុវត្តន៍ច្បាប់ដាក់ច្រវ៉ាក់គាត់ដូចតិរច្ឆាន កាលពី១០ឆ្នាំមុន ។  នេះបើតាមឯកឧត្តមវិល្លាម បានឲ្យដឹងនៅមុននេះបន្តិច ល្ងាចថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩នេះ។

ឯកឧត្តមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានបក្សខ្មែរក្រោក និង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានឲ្យដឹងថា ក្រោយជនរងគ្រោះឈ្មោះចាន់ហឿ ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រុមការងារបានចុះសិក្សាភ្លាមៗ នឹងទទួលបានតម្រុយ ភស្តុតាង រួមទាំងហេតុផលផ្ទាល់មាត់ ចំពោះករណី លោកស្រី ចាន់ហឿ ដែលរស់នៅភូមិកុយវែង ឃុំ ព្រះផុស ស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង ដែលគាត់បានអះអាងថា គាត់មានវិវាទដីធ្លីរាំរ៉ៃជាមួយ ឧកញ៉ាមួយរូប ឈានដល់ការជាប់គុកច្រវ៉ាក់ ទទួលបានការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាង១០ឆ្នាំគ្មានយុត្តិធម៌ ហេីយក្រុមឧកញ៉ានោះមានប្រព័ន្ធឃុបឃិតជាមួយមន្ត្រីមានអំណាចថ្នាក់ខេត្តតែងមកបំផ្លាញដំណាំគាត់ ហេីយចោទគាត់ថាបំផ្លាញដំណាំរបស់គេទៅវិញ និងចាប់គាត់ដាក់ឃុំខ្លួន មានករណីខ្លះក្រុមនោះមករំលោភដីគាត់ហេីយបែរជាប្ដឹងគាត់ពីបទមនុស្សឃាតយកគាត់ដាក់គុកយ៉ាងអយុត្តិធម៌នៅសាលាដំបូងខេត្ត ឥលូវដោយសារការហ៊ានចេញមុខរេីបំរាស់រកយុត្តិធម៌ គឺត្រូវគេធ្វេីបាបពីម្ដាយដល់កូន ។ «យោងតាមការអះអាងរបស់ជនរងគ្រោះ»

ហេីយថ្មីៗនេះក្រោយជនរងគ្រោះ ចាន់ ហឿ ប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សារួច ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងបន្ថែមនិងអះអាងថាកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ ២០១៩ ស្រាប់តែមានក្រុមសមត្ថកិច្ចជាបក្សពួកឧកញ៉ារូបនោះទៅបំផ្លាញដំណាំជនរងគ្រោះ ហេីយ ក្រុមដែលជាបក្សពួកឧកញ៉ា មកចាប់កូនជនរងគ្រោះដោយចោទថា កូនជនរងគ្រោះទៅបំផ្លាញដំណាំគេទៅវិញ ។

ចំពោះករណីនេះ កាលពីថ្ងៃ ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះលោក ឧកញ៉ា លឹមទាឡេង បានបញ្ជាក់ថា «ទោះសម្ដេចហ៊ុនសែនក៏លោកមិនខ្លាចដែរ» ប្រសិនករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដលយោបល់បញ្ជូនរបាយការណ៍ដល់សម្ដេចតេជោ ! ការលេីកឡេីងបែបនេះយេីងខ្ញុំមានភស្តុតាង ជា clip audio ។

ក្នុងនាមជាមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ និងមានតួនាទីបញ្ជូនរបាយការណ៍ជូនសម្ដេចតេជោ យេីងខ្ញុំនិងធ្វេីតាមតួនាទី ដោយឥតរួញរា ជាពិសេសយេីងខ្ញុំនិងរាយការណ៍ផ្ទាល់ចំពោះមុខសម្ដេចតេជោក្នុងកិច្ចប្រជុំប្រចាំឆមាស ដេីម្បីរកយុត្តិធម៌ជូនភាគីទាំងសងខាង ទោះការអះអាងរបស់លោកឧកញ៉ារូបនេះថាខ្លាចមិនខ្លាចក្ដីធ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post