
លោក ឯក ប៊ុនថា (ហៅស៊ុយ) មានស្រុកកំណើតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នមានអាយុជាង៣០ឆ្នាំហើយ លោកជាអ្នកចូលចិត្តបកស្រាយបទចំរៀងរបស់លោក ព្រាប សុវត្ថិ ក៏ជាដូចបទចម្រៀងរបស់លោកតាសុិន សុីសាមុត បានយ៉ាងពិរោះ ធ្វើឲ្យលោកទទួលបានការគាំទ្រពីគណៈកម្មការថ្នាក់ខេត្ត និងបានចំណាត់ថ្នាក់លេខ១ ផ្នែកចំរៀងសម័យពីក្រុមហ៊ុនទូរស័ព្ទ Hello កាលពីឆ្នាំ២០០៨ ។
បច្ចុប្បន្នលោក ឯក ប៊ុនថា (ហៅស៊ុយ) គឺជាជាងសំណង់ ធ្វើចម្លាក់សម្រាប់អាស្រម រានទេវតា ចេតិយ៍ និងក្លោងទ្វានានា ក្រោយពីលោកមិនត្រូវគេចាប់អារម្មណ៍អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីជាប់ពាននោះ ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ប្រសិនបើមានខាងផលឹតកម្មណាពេញចិត្តចង់យកលោកទៅសាកល្បងសម្លេង ក៏លោករីករាយនិងស្វាគមន៍ជានិច្ច ពីព្រោះថា វិស័យសិល្បះចម្រៀងវាគឺជានិស្ស័យរបស់លោកស្រលាញ់តាំងពីកំណើតមកផងដែរ ៕ ដោយ: ស្វាយរៀង

