header ads

Sponsor

ភ្នំពេញៈ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿងវាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ កាលពីព្រឹកថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធសនីភ្នំពេញ បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយនៅក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ា សុខ ប៊ុន ត្រូវបានបញ្ជូនឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រីអេស៊ីយូប្រមាណ២០នាក់ឯណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post