header ads

Sponsor

ព្រះសីហនុ៖ តុលាការខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនឃាតករំលោភរួចសម្លាប់ក្មេងទាំង២នាក់ ដាក់ពន្ធនាគារហើយ នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ជនល្មើសឈ្មោះ មៀង វិចិត្រ ដែលជាប់សង្ស័យករណីឃាតកម្មរំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចំនួន២បទល្មើស ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

បទល្មើសចំនួន២នោះរួមមាន៖

*ទី១៖ បទឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។
*ទី២៖ បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់ទាំងកម្រោល និងប្រើហិង្សារហូតនាងស្លាប់ ពេលនេះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ស្រាប់តែរូបគេបានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពិច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែងតែម្ដង។

ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ និងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post