header ads

Sponsor

ព្រះសីហនុៈ រថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង បានឆក់យកជីវិតស្ត្រីម្នាក់ ដែលមានមុខរបរជាគ្រូបង្រៀន តែមួយប៉ប្រិចភ្នែក។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរពី​ត្បូងទៅជើង តាមបណ្ដោយផ្លូវវិមានឯករាជ្យ ឆ្ពោះទៅចំណោតរ៉ា លុះមក​ដល់ចំណុចកើតហេតុ ដោយសារល្បឿនលឿនជាន់មិនស៊ី ក៏ជ្រុលទៅបុកម៉ូតូ Scoopy  ស្លាកលេខព្រះសីហនុ 1G-7673 ស៊េរីឆ្នាំ២០១៩ ពណ៌ស ដែលបើកបរស្របទិសគ្នា បើកបរដោយស្រ្តីម្នាក់ ពេញទំហឹង អូសទាំងមនុស្ស ទាំងម៉ូតូរហូតដល់ក្រឡាប់រថយន្តតែម្ដង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកបុរសជាអ្នកបើករថយន្ដក្រឡុកស៊ីម៉ង់ត៍របួសជើង​។

ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ សុភ័ក្រ មុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សាចំការកៅស៊ូ ពេលភ្លាមៗនោះ ត្រូវបាន​រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ​មន្ទីរពេទ្យ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិត។

ប្រភពព័ត៌មាន បន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅក្រុងព្រះសីហនុ ភាគច្រើន គឺបណ្ដាលមកពីរថយន្តក្រឡុកស៊ីម៉ង់ត៍ និងរថយន្តកុងតឺន័រ ដែលបើកបរ​មិនគោរពសិទ្ធិអ្នកដទៃ គ្មានការអធ្យាស្រ័យ រថយន្តគ្មានការត្រួតពិនិត្យតាមបទដ្ឋានរថយន្ត ជាពិសេសអ្នកបើកបររថយន្តបើកបរធ្វេសប្រហែស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post