
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះមានបីនាក់ ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ មន្ត្រីគយទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។








