header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ដែលបង្ហោះរូបភាពជនជាតិចិនមួយក្រុមកាន់ដាវ ដំបង កាប់ចាក់គ្នា ហើយអះអាងថាកើតឡើងនៅលើទឹកដីកម្ពុជា ព្រះតែចង់បានឡាច និងសែ ច្រើននោះត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃសមកកាត់ទោសកាលពីព្រឹកថ្ងៃទី ០៤មិថុនា ឆ្នាំ២០១៩នេះ ក្រោមការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ បទប្រើប្រាសឯកសាសាធារណៈក្លែង និងបទក្លែងលិខិតសាធារណៈ ។

នៅចំពោះមុខសវនាការ ជនត្រូវចោទបានសារភាពទទួលកំហុសចំពោះទង្វើលីលារបស់ខ្លួនដែលយករូបភាពក្រុមជនជាតិចិនកាន់ដាវ ដំបង កាំបិទដោយមិនដឹងជាមានប្រភពមកពីណា មកបង្ហោះលើហ្វេសបុក ដើម្បីចង់បានឡាចនិងសែ ដើម្បីលក់ប៉ុណ្ណះ មិនមានគោលបំណងធ្វើអោយប៉ះពាល់ដល់សន្តិសុខសងគមនោះទេ ។

ជនជាប់ចោទបានសុំអោយតុលាការបន្ធូបន្ថយទោសដើម្បីខ្លួនគេមានឱកាសកសាងខ្លួនជាថ្មី។

តុលាការ ក្រោយពីជនជាប់ចោទសារភាពហើយ បានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៩ខាងមុខ ។

លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួន បុរស ដែលកាត់តវីដេអូ ថាមានជនជាតិចិនកាប់គ្នានៅខណ្ឌទួលគោក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

លោក សេង ហៀង ព្រះរាជអាជ្ញារងបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រេីប្រាស់ឯកសារសាធារណះក្លែង យោងតាមមាត្រា ៤៩៥តាមមាត្រា៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនត្រូវចោទនិងសំណុំរឿងអោយចៅក្រមសម្រេចតាមច្បាប់ ។

សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនត្រូវចោទឈ្មោះ អុឹង ហ៊ុម កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធករណី កាត់ត និងបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា មានជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា នៅខណ្ឌទួលគោក ដូចរឿងហុងកុង បណ្តាលឲ្យមហាជនមានការយល់ច្រលំ និងចែកចាយរូបភាពវីដេអូរនោះបន្តជាច្រើន នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សន្តិសុខសង្គម និងកិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា។

អំពើនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតរកឃើញអ្នកប្រព្រឹត្តឈានដល់ចាប់ខ្លួន ឃុំខ្លួនមកដល់ថ្ងៃកាត់ទោសនេះទើបជនជាប់ចោទព្រមសារភាពកំហុសរបស់ខ្លួននៅក្នុងសវនាការជាសាធារណៈ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post