header ads

Sponsor

បាត់ដំបងៈ រថយន្តកូរ៉េដឹកទឹកកមួយគ្រឿង បើកបរខ្លះការប្រុងប្រយ័ត្ន បានរេចង្កូតបុករះម៉ូតូ២គ្រឿង ហើយបន្តបុកចូលផ្ទះលក់អីវ៉ាន់ចាប់ហ៊ួយ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ ខូចខាតម៉ូតូ២គ្រឿង និងខូចខាតផ្ទះលក់អីវ៉ាស់ចាប់ហ៊ួយផ្នែកខាងមុខផងដែរ​។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៖២០នាទីរសៀលថ្ងៃទីថ្ងៃសុក្រ ៤កើត  ខែអាសាឍ ឆ្នាំច ព.ស២៥៦២ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅ​ចំណុចភូមិបឹងរាំងឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ច បានដឹងថា រថយន្តបង្ក​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះ សៀប សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ   បាត់ដំង បានបុករះម៉ូតូ២គ្រឿង ១គ្រឿង​ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1G-7809  បើកបរដោយឈ្មោះ យឿន នី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង កំរៀង បាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ហេង ជា ភេទស្រី អាយុ៤០ឆ្នាំ របួសធ្ងន់ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខបាត់ដំបង1L-7194 ម្ចាស់ចតមុខតូប ចូលជ្រកភ្លៀង ឈ្មោះ ឆាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅខេត្តប៉ៃលិន(គ្មានរបួស)។ ចំណែកអ្នករងរបួសស្រាល កំពុងជ្រកភ្លៀងឈ្មោះ ចែ សុភាព ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចមូលដ្ឋានប្រគល់ជូនជំនាញចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post