header ads

Sponsor

មុននេះបន្តិច ល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនូវករណីអំពេីហិង្សាមកលេីកញ្ញា​ ថៃ​ ស្រីនាងថា ៖ បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលេី​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ ជាច្រេីននៅលេីបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វេីការស្រាវ​ជ្រាវ​ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដេីម្បីធ្វេីការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​។

ដោយស្ថានភាពរងរបួសធ្ងន់ធ្វេីអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយទៅធ្វេីពាក្យបណ្តឹងនៅផ្ទះរបស់គាត់​ ប៉ុស្តិ៍បានធ្វេីពាក្យបណ្តឹងរួចរាល់ហេីយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់ ។ សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post