
ស្វាយរៀងៈ ទោះបីជាសារព័ត៌មានផ្សព្វផ្សាយនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ ក៏នៅតែមានឈ្មួញលួចដឹកសាច់ជ្រូកចូលពីប្រទេសជិតខាង ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានចូលរួមដុតបំផ្លាញចោលនូវសាច់ជ្រូក ចំនួន៨២ គីឡូក្រាម ដែលមន្រ្តីការិយាល័យកសិកម្មស្រុក បានចុះល្បាតចាប់បានពីឈ្មួញដឹកពីប្រទេសវៀតណាម ដោយខុសច្បាប់ និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសតទៅទៀត ។
ការដុតបំផ្លាញចោលនេះ ក៏មានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែករងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងមន្ត្រីការិយាល័យកសិកម្មស្រុកផងដែរ។



