header ads

Sponsor

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ អ៊ុម សុភាព បានបង្ហោះទាំងស្រុងឲ្យដឹងថា៖ « ជំងឺគ្រុនឈាមចង្រៃ ត្រឹមតែបីថ្ងៃសោះ ហេតុអីបានឆក់យកជីវិតក្មួយស្រីដ៏ល្អម្នាក់នេះទៅដោយមិនអាណិតដល់ក្រុមគ្រួសារគេបែបនេះ ទៅអោយបានសុខណាក្មួយពូ ពូបានត្រឹមឈមើលដង្ហើមក្មួយចុងក្រោយ​ ក្មួយស្រីពូនៅក្មេងណាស់​ ជាមនុស្សសុភាពរាបសារដឹងចាស់ទុំណាស់ពូសោកស្ដាយណាស់ដឹងអត់ក្មួយ »។

តាមរយៈសារមួយនេះ សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ នឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទាំងអស់គ្នា ចំពោះជំងឺគ្រុនឈាមនេះឲ្យបានខ្ពស់ ។

សូមបញ្ជាក់ឡើងវិញថា លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានប៉ានប្រមាណថា ជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ អាចមានរហូតដល់ទៅ ៥ម៉ឺនករណី កើនឡើងប្រមាណ ៥ដង បើធៀបទៅនឹងឆ្នាំ២០១៨ និងបានគូសបញ្ជាក់ទៀតថា ការកើនឡើងច្រើននៃជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ ដោយសារជាវដ្តនៃជំងឺនេះ ដែលមានរយៈពេលប្រមាណ ៥ ទៅ ៦ឆ្នាំម្តង ឬ ១០ ទៅ១២ឆ្នាំម្តង នឹងកើតមានច្រើនបែបនេះ។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post