header ads

Sponsor

បាត់ដំបង៖ ករណីឧកញ៉ា លឹម ទាឡេង ប្រើអំណាចប្លន់ដី និងប្រើហិង្សាទៅលើម្ចាស់ដី ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ប្រកាសបេីកសំណុំរឿងវិញ ក្រោយពីជនរងគ្រោះរងនូវភាពអយុត្តិធម៌ជាង១០ឆ្នាំ ដោយឯកឧត្តមវិល្លាម ប្ដេជ្ញាត្រូវយកយុត្តិធម៌មកវិញព្រោះកម្ពុជាជាប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែលមិនអនុញ្ញាត្តិឲ្យជនណាប្រេីអំណាចជិះជាន់ ប្រេីអំពេីយ៉ង់ឃ្នងលេីពលរដ្ឋដូចសត្វតិរច្ឆាននោះឡេីយ។

ជាលទ្ធផលរហូតមកដល់ថ្ងៃនេះ យើងទទួលបានផលហើយ ទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ឲ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយហើយ។

បើតាមលិខិត លេខ ១០៩០ សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ ២០១៩ ចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាល ឯកភាពប្រគល់ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ។

ឯកឧត្តមវិល្លាមថា ក្នុងនាមខ្ញុំ ជាអ្នកការពារផលប្រយោជន៍ប្រជាជន ខ្ញុំរំភេីបនិងអបអរសាទរចំពោះវិធានការដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។

សូមជម្រាបជូនថា លក្ខណៈទារុណកម្ម រំលោភសិទ្ធិមនុស្ស ឃោឃៅបំផុត ពីសំណាក់ឧកញ៉ា យោធា លឹមទាឡេង លេី ជនរងគ្រោះ ចាន់ ហឿ ដែលក្រុមការងារយេីងខ្ញុំបានចុះជួបជនរងគ្រោះនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ាដាក់ពាក្យបណ្ដឹងរត់រកអោយយេីងខ្ញុំជួយ ខណៈជនរងគ្រោះ អះអាងថាត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់តែគ្មានពន្លឺ ថ្នាក់លេីអាណិត ថ្នាក់ជាតិខំជួយ ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ ។

សំណុំរឿងនេះនឹងត្រូវលាតត្រដាងមកវិញក្រោយអយុត្តិធម៌ជាង១០ឆ្នាំ ករណីនេះយេីងខ្ញុំពិនិត្យឃេីញថា ជនរងគ្រោះធ្លាប់បានតវ៉ា តស៊ូគ្រប់ស្ថាប័ន ដេីម្បីរកយុត្តិធម៌ ដូចនេះមិនថាគាស់ជីកទេ ទោះត្រូវជីកដីស្រាវជ្រាវដល់ឋាននរក ក៏យេីងខ្ញុំត្រូវយកយុត្តិធម៌មកវិញដែរ ព្រោះកម្ពុជាជាប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែលមិនអនុញ្ញាត្តិអោយជនណាប្រេីអំណាចជិះជាន់ ប្រេីអំពេីយ៉ង់ឃ្នងលេីពលរដ្ឋដូចសត្វតិរច្ឆាននោះឡេីយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ករណីនេះយេីងខ្ញុំបានចុះដល់ទីតាំងទំនាស់ ទទួលបានតម្រុយភស្តុតាង ពិនិត្យឃេីញលិខិតគតិយុត្តិដែលជាភស្តុតាងរឹងមាំដេីម្បីបង្ហាញថាជនរងគ្រោះគឺពិតជារឹងគ្រោះ យេីងខ្ញុំពិនិត្យឃេីញលិខិតបទដ្ឋានគតិដែលរំលេចភាពមិនប្រក្រតីរបស់អាជ្ញាធរថ្នាក់ក្រោមជាតិដែលធ្វេីខុសច្បាប់និងនីតិវិធី ទទួលបានចម្លេីយគ្រប់គ្រាន់សម្រាប់កសាងឯកសា បេីកសំណុំរឿងនេះជាថ្មី រកយុត្តិធម៌អោយជនរងគ្រោះ ! ករណីនេះនេងត្រូវចាត់ទុកជាករណីពិសេស ហេីយត្រូវតាមដានស្រាវជ្រាវជាបន្តបន្ទាប់ដេីម្បីដាក់លេីតុក្នុងកិច្ចប្រជុំជាមួយសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងកិច្ចប្រជុំឆមាសទី២នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នាពេលខាងមុខនេះ។

សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមអនុវត្តន៍តាមការណែនាំរបស់សម្ដេចតេជោ ដែលលោកពុំគាំទ្រអោយមានការចាប់ខ្លួនពលរដ្ឋរូបណាដាក់គុកច្រវ៉ាក់ព្រោះបញ្ហាដីធ្លីនោះឡេីយ ។

គូសបញ្ជាក់ជូនថាកាលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម វិល្លាមបានបង្ហាញ សម្លេងរបស់ ឧត្តមសេនីយ៍ឧកញ៉ា លឹម ទាឡេង ដែលអះអាងច្បាស់ៗថា « សម្ដេចក៏គាត់មិនខ្លាចដែរ » ពាក់ព័ន្ធករណីដីធ្លី។

គាត់អះអាងបែបនេះចង់សម្ដៅថាទោះខ្ញុំ(ឯកឧត្តមវិល្លាម)បញ្ជូនសំណុំរឿងវិវាទដីធ្លីដ៏ឃោឃៅលេីពលរដ្ឋ៣៨គ្រួសារ ជាករណីដីធ្លីពលរដ្ឋធ្លាប់ជាប់គុក២ដង និងពេលឈឺគេចាប់ដាក់ច្រវ៉ាក់ ហេីយជាករណីពាក់ព័ន្ធនិងឧកញ៉ារូបនេះ ទៅដល់សម្ដេចតេជោក៏គាត់មិនខ្លាចដែរ ។

សម្លេងនេះថតបានពេលលោកឧកញ៉ានេះ ទាក់ទងតាមទូរស័ព្ទមកកាន់លេខាខ្ញុំ (ឯកឧត្តមវិល្លាម)ហេីយគាប់ជួនមានគេខលទៅគាត់តាមទូរស័ព្ទមួយទៀត គាត់សន្ទនានឹងគេដោយភ្លេចបិទទូរស័ព្ទជាមួយខាងលេខាខ្ញុំ !

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post