header ads

Sponsor

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន បុរសម្នាក់ដែលបានយកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់គេប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការនៅតាមក្រសួងមួយចំនួន បានប្រាក់ប្រមាណ ៣៧ម៉ឺនដុល្លារអាមេរិក នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះបានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ៣៧៨,៥០០ដុល្លារ។ បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេស។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post