header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចាប់​វាយខ្នោះ ក្រោយពីធ្វើសកម្មភាព លួចម៉ូតូពីជនរងគ្រោះកំពុងឈប់ម៉ូតូចុះបត់ជើងតូច មិនបានដកសោ ហើ​យជនសង្ស័យបញ្ឆេះជិះគេចខ្លួន បានប្រហែល៣ម៉ោង ក៏ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ សហការគ្នា ស្រាវជ្រាវឃាត់ខ្លួនបាន។

ហេតុការណ៍នេះ កើ​តឡើងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឃាត់ខ្លួនបាន  កាលនពីវេលាម៉ោង១១:១០នាទីយប់​ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ "ចាប" ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៣៤ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរបើករ៉ឺម៉កដឹកឈើ (មានផ្ទុកសារធាតុញៀន) ពីបទលួច (យកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥)  នៅចំណុចក្លោងទ្វារវត្តពោធិញាណ  ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី (ខណៈពេលដែលជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូចនៅចំណុចកើតហេតុ ដោយពុំបានដកកូនសោចេញពីម៉ូតូ) ។

ជនរងគ្រោះឈ្មោះ សាន្ត បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម  ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ1HA 9569 (ជារបស់ជនរងគ្រោះឈ្មោះសាន្ត បញ្ញា) ត្រូវ បានសមត្ថកិច្ចដកហូតប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post