Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបេីកកិច្ចប្រជុំផ្ដល់យោបល់លេីកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២០ ២០២២ ជាមួយប្រតិភូក្រសួងផែនការដែលដឹកនាំដោយ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។

នេះបើតាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានឲ្យដឹងនៅមុននេះបន្តិច ។

ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក ក្នុងកិច្ចប្រជុំនេះ បានវាយតម្លៃ និងកោតសរសេីរចំពោះកិច្ចខិតខំនៃការរៀបចំកម្មវិធីកម្មវិធីប្រមូលទិន្នន័យផែនការតាមអនឡាញរបស់ក្រសួងផែនការដែលនឹងដាក់ចេញនាពេលឆាប់ៗខាងមុខ ហេីយបានផ្ដល់អនុសាសន៍ដេីម្បីជៀសវាងភាពខ្វះចន្លោះនៃការរៀបចំផែនការ ជាពិសេសក្រសួងត្រូវប្រេីសមត្ថកិច្ចរបស់ខ្លួនឲ្យអស់ពីសមត្ថភាពក្នុងការតាមដានត្រួតពិនិត្យ ការអនុវត្តន៍ផែនការ កម្មវិធីជាតិ និងបណ្តាគម្រោងពីគ្រប់ផ្នែកទាំងអស់ ហើយវាយតម្លៃលទ្ធផលនៃការអនុវត្តន៍ និងលើកឡើងពីវិធានការកែតម្រូវផែនការកម្មវិធីជាតិទាំងនោះដេីម្បីដឹងថាតេីផែនការដែលបានដាក់ចេញ និងទទួលបានពង្រាងផែនការពីបណ្ដារក្រសួងសាម៉ី តេីលទ្ធផលដែលសម្រេចបាន ស្របតាមផែនការប៉ុន្មានភាគរយ ។

ឯកឧត្តមវិល្លាមបានឲ្យដឹងបន្តទៀតថា យេីងខ្ញុំក៏បានផ្ដល់ជាធាតុចូលក្នុងការចែករំលែកទស្សនទាន កែលំអរ វិធីសាស្ត្ររៀបចំផែនការ ដេីម្បីឲ្យផែនការនោះមានលក្ខណៈច្បាស់លាស់ ព្រោះការទទួលបានទិន្នន័យពីបណ្ដាក្រសួងសាម៉ី ម្ចាស់គម្រោងសាម៉ី ដែលជាទិន្នន័យមិនច្បាស់លាស់វាជាហេតុនាំឲ្យការរៀបចំផែនការថ្នាក់ជាតិមានភាពល្អៀងច្រេីន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor