header ads

Sponsor

តើក្រុមហ៊ុនណាខ្លះដែលនឹងចូលរួមបញ្ចុះតម្លៃ រួមជាមួយការផ្ដល់ជូនកាដូ FREE នៅក្នុងពិព័រណ៍កុមារអនុស្សាទី៧? ហើយអ្នកបានត្រៀមខ្លួនសម្រាប់ទិញផលិតផលកុមារនិងគ្រួសារដែលនឹងបញ្ចុះតម្លៃពី10%-50% ជាង៥០០០មុខហើយឬនៅ ? 

សម្រាប់ពិព័រណ៍កុមារអនុស្សាលើកទី៧ ក្នុងខែតុលានេះ មានបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារ និងគ្រួសារល្បីៗដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់របរក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងអេឡិចត្រូនិច និងផលិតផលកុមារនិងគ្រួសារជាច្រើនទៀត នឹងចូលរួមបញ្ចុះតម្លៃពិសេសចាប់ពី១០% រហូតដល់៥០% ជាមួយនឹងការថែមជូនដ៏អស្ចារ្យសម្រាប់ការចូលរួមទស្សនា ក៏ដូចជាសាកសួរព័ត៌មានផ្សេងៗនៅស្ដង់នីមួយៗ។

ក្នុងរយៈពេល២ថ្ងៃនៃកម្មវិធីនេះ មាតាបិតាអាចដើរទិញទំនិញបញ្ចុះតម្លៃជាច្រើនជាង៥០០០មុខ ដែលមានតម្លៃនិងគុណភាពល្អ ចំណេញច្រើនជាងពេលទិញធម្មតាជាមួយនឹងប្រូម៉ូសិនពិសេសដូចជា៖ 

  • ខោទឹកនោម៖ Drypers (ទិញ៣ដុំ ថែមកាបូបស្ពាយកូនក្មេង)​ Goon (25% Off) PaoPao (ទិញ១២ដុំ ថែមកូនក្មេង១) miffy(10% Off និងថែមជូនកាដូ)

  • ម្សៅទឹកដោះគោ៖ NutriGold (ទិញ១២កំប៉ុង ថែមកៅអីកុមារ) Wakodo (ផ្ដល់ជូនកម្មវិធីទិញថែម) Cute Baby (ថែមដបទឹក ចានបបរ និងច្រាសលាងដប) Enlac, Honilac, Bambix (ផ្ដល់ជូនការបញ្ចុះតម្លៃនិងថែមកាដូ) Royal Ausnz (បញ្ចុះតម្លៃ៥% ថែមជូនម្សៅទឹកដោះគោ និងតុក្កតា) 

  • សាលារៀន៖ សាលា ACE (ផ្ដល់ជូនរង្វាន់ជាអាហារូបករណ៍ កាតាប ដបទឹក) Dadi-Prestige (បញ្ចុះតម្លៃ$៥០០ លើការចុះឈ្មោះចូលរៀន) Shichida (15% លើថ្លៃសិក្សា 50%លើថ្លៃរដ្ឋបាល) Eco International School (ថែមជូនកាដូ) 

  • ផលិតផលកុមារ៖ សាប៊ូកូនក្មេង Baby Magic (10% Off) នំ Milna (ផ្ដល់ជូននំដោយឥតគិតថ្លៃ) សាប៊ូកូនក្មេង White Papel (40% Off) អ្នកឯកទេសកម្ចាត់មូស និងសត្វល្អិត Jolly (ផ្ដល់ជូនការបញ្ចុះតម្លៃនិងថែមកាដូ) Nutrigen (25% Off) សម្លៀកបំពាក់កុមារ Unikids (ចែកជូន១៦៨៨ តុក្កតា)

  • ផលិតផលសម្រាប់គ្រួសារ៖ Anam (ផ្ដល់ជូនកាដូពិសេស) S-Cool (30%) Stellar Imex (25%-30% Off)

  • ចំណីអាហារ៖ ការ៉េម Aqua S (ទិញ៣ថែម១) ភេសជ្ជៈ Boba (ទិញ១ថែម១) (បញ្ចុះតម្លៃរហូតដល់៥០% និងថែមជូនពិសេស) Brain Scan (បញ្ចុះតម្លៃ 20$)  DQ (បញ្ចុះតម្លៃនិងថែមជូនកាដូ)  La pops (តម្លៃត្រឹមតែ$1 តែប៉ុណ្ណោះ)

ក្នុងនោះ ក៏មានការផ្ដល់ជូនកញ្ចប់សេវាកម្មពិសេសលើការបើកគណនីសន្សំសម្រាប់កុមារ កម្ចីសម្រាប់គ្រូសារពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុធំៗដូចជា Canadia, CIMB, KB Bank, WB Finance ការផ្ដល់ជូនកាដូពីធានារ៉ាបរងសុខភាពគ្រួសារ Safetynet កម្មវិធីប្រូម៉ូសិនពិសេសៗពីរថយន្ដអង់គ្លេសម៉ាក MG និងការបញ្ចុះតម្លៃរហូតដល់៣០%ផ្សេងទៀត ពីក្រុមហ៊ុនផលិតផលកុមារនិងគ្រូសារល្បីៗជាច្រើនប្រែន។

មិនត្រឹមតែចំណេញពេលវេលានិងថវិកាក្នុងការដើរទិញទំនិញដែលជាតម្រូវការសម្រាប់គ្រួសារនោះទេ  ពិព័រណ៍កុមារនិងគ្រួសារលើកទី៧ ក៏នឹងនាំមកនូវកម្មវិធីថ្មីពិសេសសម្រាប់កុមារនិងគ្រួសារក្នុងឆ្នាំនេះក្រោមប្រធានបទ “កុមារនិងបរិស្ថាន”ដើម្បីចែករំលែកការអប់រំដល់កុមារ រួមជាមួយភាពសប្បាយរីករាយ និងទទួលយកបទពិសោធន៍ថ្មីៗពីការប្រកួតសមត្ថភាពនៅលើឆាក និងទីធ្លាកម្សាន្តដែលភ្ជាប់មកជាមួយនឹងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជាផលិតផលថ្មី ការគ្រប់គ្រងសម្រាម និងកន្លែងពិសោធន៍វិទ្យាសាស្រ្ដជាដើម។ 

 

ក្នុងនោះ មាតាបិតាអាចនាំកូនៗជាទីស្រលាញ់មកបង្កើនភាពក្លាហានរបស់ពួកគេ តាមរយៈការបង្ហាញទេពកោសល្យ និងបញ្ចេញសមត្ថភាពនៅលើឆាកពិព័រណ៍កុមារអនុស្សា ជាមួយនឹងការចូលរួមប្រកួតរួមមាន៖ ប្រកួតទារកវារ ការប្រកួតសង់ DOY DOY ប្រកួតផ្គុំរូប ប្រកួតនិយាយជាសាធារណៈ ប្រកួតគូររូប ប្រកួតរាំ ប្រកួតច្រៀង ប្រកួតញាំ ការដើរបង្ហាញម៉ូត ប្រកួតជិះកង់ ប្រកួតកែច្នៃប្លាស្ទិច ការប្រកួតទេពកោសល្យកុមារ និងឱកាសទទួលបានរង្វាន់ជាច្រើន។

 

ពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា និងចូលរួមពីម្ចាស់ឧបត្ថម្ភដូចជា៖

• ឧបត្ថម្ភធំដោយ សាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold

•ឧបត្ថម្ភដោយ មជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE)

• សហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ និង សាលាអន្ដរជាតិ Eco International School

• ដៃគូធ្វើដំណើរដោយGrab

ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post