header ads

Sponsor

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណី លួច មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តិអំពើហិង្សា (ប្រើកូនកាំបិតចាក់យកទ្រព្យសម្បត្តិ) ទៅលើស្ត្រីម្នាក់ក្នុងវិទ្យាល័យហ៊ុន សែន ចាក់អង្រែ ផ្លូវជាតិលេខ២ ក្រុមទី១៤ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង០៩ម៉៤០នាទី។

ជនសង្ស័យឈ្មោះ ឡៅ ម៉េងលាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ០៥ ផ្លូវ៣៦៩ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ គង់ រក្សា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៦៧ ផ្លូវជាតិលេខ២ ​​ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរ សិស្ស។

សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងចាប់យក  កូនកាំបិតមុខស្រួចដងឈើចំនួន០១ដើម (ជារបស់ជនសង្ស័យ) , ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍លឿង លេខតួ ៣១២៧៤៧, លេខម៉ាស៊ីន៣១២៨៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1FJ 0940 ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសេវែនផ្លើស ពណ៍ផ្កាឈូក ចំនួន០១គ្រឿង , កាបូបស្ពាយ ពណ៍ខ្មៅ ចំនួន០១ (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡៅ ម៉េងលាង ឃាត់ខ្លួននៅអធិការដ្ឋាន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post