header ads

Sponsor

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ខណៈកំពុងតែបូជាសព ដោយបាញ់កាំជ្រួចហើយកាណុងបាញ់ បណ្តាលអោយត្រូវមនុស្សរងរបួសធ្ងន់ស្រាល៦នាក់។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានពិធី​បូជាសពដោយដាក់ម៉េន និងដុតកាំជ្រួចដើម្បីបូជាសព ខណៈកំពុងតែបូជាសពនោះ ក៏ដួលកាណុងជ័របាញ់កាំជ្រួចបណ្តាលអោយផ្ទុះកាំជ្រួចរងរបួសធ្ងន់ដល់ម្ចាស់ឈ្មោះសារុន សំណាង ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  និងរងរបួសស្រាលចំនួន៦នាក់ទៀត ១/ឈ្មោះឆាយ សូវ៉ាត ភេទប្រុសអាយុ៤២ឆ្នាំ ២/ឈ្នាន់ សុរ៉ាវី ភេទប្រុស ៣/ឈ្មងមិន សាវ៉ាន់ ភេទប្រុសអាយុ៤៨ឆ្នាំ ៤/ឈ្មោះគង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ ៥/ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់រស់នៅភូមិ ត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post