Sponsor

ព្រះវិហារៈ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ពន្ធ័នានាក្នុងខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ដែលរងកាខូចខាតដោយសាជំនន់ទឹកភ្លៀងកន្លងទៅនេះនៅក្នុងចំនុចគោលដៅ២ក្នុងស្រុកជាំ ក្សាន្តនៃខេត្តព្រះវិហារគោលដៅទី១នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារដោយ កំណាត់ផ្លូវលំ១ខ្សែខាងលើនេះ កំពុងរងកាយាយីពីទឹកជំនន់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើបានតាមរយះរថយន្តនឹងម៉ូតូនោះឡើយដោយបច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើនោះបានតាមរយះទូកប្រើម៉ាស៊ីន។

នៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក ជំនន់នាឱកាសនោះ លោក​ ប្រាក់ សុវណ្ណ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវ ពេលជិះទូកឆ្លងកាត់ធ្វើយ៉ាងណាត្រូវពាក់អាវពោងអោយបានគ្រប់ៗគ្នានឹងជាពិសេសតៃកុងទូកនេះតែម្តង គឺធ្វើយ៉ាងណាមេត្តាត្រូវប្រុងប្រយត្ន័អោយបានខ្ពស់ ព្រោះកម្លាំងទឹកនាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះឡើងខ្លាំងណាស់។

គោលដៅទី២ លោកក៏បានអញ្ជើញឡើងទៅពិនិត្យកំណាត់ផ្លូវបេតុង១ខ្សែឡើងទៅច្រកផ្សារតំបន់អានសេះ ដែលផ្លូវខាងលើនេះបច្ចុប្បន្នរងនូវកាបាក់ស្រុតទាំងស្រុងដោយមិនអាចធ្វើអោយរថយន្តចរាចរឆ្លងកាត់បាននោះទេគឺបានត្រឹមតែម៉ូតូនឹងថ្មើរជើងតែប៉ុណ្ណោះ។

បើតាមកាបញ្ជាក់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអោយដឹងថា កំណាត់ផ្លូវដែលបាក់ស្រុតខាងលើនេះ គឺមានប្រវែងរហូតដល់ទៅ១៥០ម៉ែត្រឯណោះហើយលោកបានបញ្ជាក់ទៀតថាផ្លូវបេតុងខាងលើនេះគឺបាក់ស្រុតដាច់តាំងពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩មកម្លេះដោយសាជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញអោយអាជ្ញាធរពាក់ពន្ធ័នឹងជាពិសេសក្រសួងវិស្វកម្មធ្វើយ៉ាងណាពន្លឿនធ្វើផ្លូវខាងលើនេះអោយបានឆាប់បំផុតបើអាចធ្វើទៅបាននោះ។

លោកអភិបាលខេត្តក៏បានលើកឡើងផងដែរថា បើទោះបីច្រកតំបន់ផ្សារអានសេះនេះមិនជាច្រកអន្តរជាតិក៏ដោយក៏ច្រក១នេះវាមានសារៈសំខាន់ណាស់សម្រាបបងប្អូនប្រជាពលរដ្ឋលោកធ្វើចរាសេដ្ឋកិច្ចប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ដែលខេត្តជាប់ព្រំដែននោះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor