Sponsor

ស្វាយរៀងៈ ស្ត្រីជនជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្រោយពីបុរសជនជាតិវៀតណាមម្នាក់ បានយកកាំបិតកៃ ចាក់ទៅលើស្ត្រីរងគ្រោះ ត្រូវចំនួន ២កាំបិត។

ហេតុការណ៍ មនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល នៅកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឱ្យដឹងថា មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ចឹ ង វៀងហុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ រោងចក្រ មានទីលំនៅ ភូមិថាំង ឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង បានយកកាំបិតកៃ ចាក់ទៅលើជនរងគ្រោះឈ្មោះ ជិន ធីធូភឿង ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ត្រូវចំចង្កា១កាំបិត និងចំដោះខាងឆ្វេង១ កាំបិត បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសពតម្កល់ទុក នៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែក​ជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់កា រតាមនិតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor