header ads

Sponsor

កំពង់ឆ្នាំងៈ ក្នុងឱកាសថ្ងៃបុណ្យទី១៥ ដែលហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំងមានមនុស្សរហូតដល់៥នាក់ បានលង់ទឹកស្លាប់ ខណៈដែលបានទៅកាន់ទីរមណីយដ្ឋានមានទឹកលេងកម្សាន្តនានាក្នុងខេត្តកំពង់ឆ្នាំង។

សម្រាប់រមណីយដ្ឋានទំនប់២០ឧសភា ស្ថិតក្នុងព្រុំប្រទល់ជាប់គ្នារវាង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ មានយុវជនម្នាក់បានលង់ទឹកស្លាប់នៅពេលដែលទៅលេងទឹកជាមួយមិត្តភក្តិ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖ ៣០នាទីរសៀល ។

តាមប្រភពអ្នកដែលបានឃើញនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើនឹងមិត្តភក្កិបីនាក់ទៀតបាននាំគ្នាទៅលេងទំនប់ ២០ ឧសភា ហើយក៏មានការផឹកស៊ីផងដែរ ក្រោយពេលផឹកស៊ីហើយ ជនរងគ្រោះខាងលើនឹងមិត្តភក្កិបាននាំគ្នាចុះងូតទឹក ប៉ុន្តែចៃដន្យក៏ត្រូវទឹកហូរទាញយកទៅកន្លែងទឹកជ្រៅហើយបណ្ដាលឲ្យលង់ ពេលនោះជនរងគ្រោះបានព្យាយាមលើកដៃហៅអោយគេជួយដែរ តែគ្មានអ្នកចាប់អារម្មណ៍ ជួយទាន់ពេលវេលា បណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ គណៈកម្មការគ្រប់គ្រងទំនប់ទឹក ២០ ឧសភា ក៏បានបិទទ្វារទឹក នៅកន្លែងកើតហេតុដើម្បីចុះរាវរក ។ រយៈពេលប្រមាណជាង១ម៉ោង ទាំងការរៀបចំបិទទ្វាទឹក និងទាំងការចុះរាវរក ទើបរកសពជនរងគ្រោះឃើញ ។

ជនរងគ្រោះមានឈ្មោះ យ៉េត ស្រស់ អាយុ២១ឆ្នាំ មានទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាកូនកំព្រារស់នៅបីនាក់បងប្អូន ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

រមណីយដ្ឋានខ្សាច់ស ស្ថិតក្នុងព្រុំប្រទល់២ជាប់គ្នាដែរ គឺភូមិអញ្ជាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ និងភូមិតាំងត្រពាំង ឃុំពេជចង្វា ស្រុកបរិបូរណ៌  មានករណីកុមារាម្នាក់បានលង់ទឹកស្លាប់ដែរ ខណៈចុះលេងទឹកជាមួយបងប្អូន៣នាក់ ប៉ុន្តែ២នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ ។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាកថា កុមារារងគ្រោះមានឈ្មោះ ធា សុខលី អាយុ១៣ឆ្នាំ មានទីលំនៅតាខ្មៅ ខេត្តកណ្តាល ។ នៅថ្ងៃកើតហេតុ កុមាររងគ្រោះខាងលើ បានមកភ្ជុំបិណ្យនៅវត្តថ្មកែវ ជាស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ជាមួយនិងម្តាយព្រមទាំងក្រុមគ្រួសារ មានរថយន្តចំនួន៣គ្រឿង ។

ក្រោយពេលចេញពីវត្ត ក្រុមគ្រួសារខាងលើបាន ទៅរមណីយដ្ឋានស្ទឹងខ្សាចស ពេលដល់ខ្សាច់ ស នៅម៉ោង១២ ថ្ងៃត្រង់ ពេលនោះមិនទាន់មានប្រជាពលរដ្ឋទៅលេងនៅឡើយទេ ចំណែកសមត្ថកិច្ច និងប្រជាការពារ ក៏មិនទាន់ទៅដល់ដែរ។

ពេលដល់ភ្លាមកុមារងគ្រោះ និងក្មេង២នាក់ទៀត បានរត់ចេញពីរថយន្តសំដៅចុះទឹកលេងបណ្តាលអោយលង់តែម្តង សូម្បីតែម្តាយក៏មិនដឹងផង ព្រោះនៅក្នុងរថយន្តនៅឡើយ។

ប្រភពដដែលបានបញ្ជាក់ថា ពេលលង់នោះ គឺលង់ទាំង៣នាក់ ប៉ុន្តែ២នាក់ត្រូវបានជួយសង្គ្រោះទាន់ ចំណែកកុមាររងគ្រោះជួយមិនទាន់ព្រោះទឹកជ្រៅនិងហូរខ្លាំងពេក។

សពកុមាររងគ្រោះនៅមិនទានរកឃើញនៅឡើយទេ រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ។

ដោយឡែក នៅចំណុចលេខផ្លូវ50c ដែលស្ថិតនៅភូមិកង្កែបឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំវិញ ក៏មានករណីកុមារ អាយុ៩ឆ្នាំម្នាក់ បានស្លាប់ដោយសារលង់ទឹកដែរ។

មុនពេលកើតហេតុ កុមារារងគ្រោះឈ្មោះសុវណ្ណ ដាវីន អាយុ៩ឆ្នាំ ត្រូវបានឪពុកឈ្មោះ ម៉ន សុវណ្ណ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ហាក់ ស្រ៊ន អាយុ៣០ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក បាននាំទៅលេងទឹក នៅលើផ្លូវលេខ ៥០ C ដែលកំពុងហូរកាត់ផ្តាច់ដោយទឹកជំនន់ ។

ពេលចុះលេងទឹកកុមាររងគ្រោះ និងកេ្មងៗដទៃទៀត រួមទាំងមនុស្សចាស់ផងលេងទឹកមិនបានគិតដល់គ្រោះថ្នាក់ ស្រាប់តែត្រូវទឹកហូរទាញយកកុមាររងគ្រោះធ្លាក់ទៅទឹកជ្រៅបណ្តាលអោយលង់ ទម្រាំតែដឹងនិងរាវរកឃើញ កុមាររងគ្រោះបានស្លាប់បាត់ទៅហើយ។

នៅរសៀលថ្ងៃទី២៩កញ្ញា២០១៩បុរសម្នាក់បានដើរនៅលើភ្លើស្រែស្រវឹងស្រាធ្លាក់រុន្ធដៅបណ្តាលអោយលង់ទឹកស្លាប់ត្រូវបានសមត្ថកិច្ចអោយដឹងថាមានឈ្មោះហេងឃាង អាយុ២៩ឆ្នាំរសនៅក្នុងភូមិតាណុបឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post