header ads

Sponsor

ចាប់ពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ ទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររហូតដល់ខែមីនាឆ្នាំ ២០២០

ភ្នំពេញថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩ - ដោយទទួលស្គាល់ថាការធ្វើដំណើររួមគ្នាជាក្រុមពិតជាសប្បាយរីករាយ ដូច្នេះអ៊ែមមឺរឹតបានប្រកាសនូវការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់អ្នកដំណើរដែលមានគម្រោងក្នុងការធ្វើដំណើរជាមួយមិត្តភក្តិ គ្រួសារ​​ និងមនុស្សជាទីស្រលាញ់ ដើម្បីធ្វើដំណើរទៅកាន់គោលដៅកំពូលៗ លើពិភពលោក។ កាបញ្ចុះតម្លៃមានពេលកំណត់ អ៊ែមមឺរឹតកំពុងផ្តល់ជូននូវតម្លៃពិសេសដល់អ្នកដំណើរដែលមានបំណងចង់ទៅកក់សំបុត្រក្នុងថ្នាក់ ថ្នាក់សន្សំសំចៃ (Economy class) ចេញដំណើរពីភ្នំពេញដោយចាប់ផ្តើមពី ១២៩ ដុល្លារអាមេរិក ទៅបាងកកនិង ៥៨៥ ដុល្លារអាមេរិក ទៅកាន់ទីក្រុងឌូបៃ។ គោលដៅល្បី ៗលើពិភពលោកផ្សេងទៀតក៏ត្រូវបានដាក់បញ្ចូលផងដែរ។

ការផ្តល់ជូនចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ និងមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ។ ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ដើម្បីកក់សំបុត្ររបស់អ្នកឬសម្រាប់ព័ត៌មានបន្ថែមអ្នកក៏អាចស្វែងរកភ្នាក់ងារទេសចរណ៍ដែលអ្នកចូលចិត្តបាន។

ខាងក្រោមនេះគឺជាតម្លៃពិសេសនិងទិសដៅដែលបានដាក់បញ្ចូលក្នុងការផ្តល់ជូន៖

គោលដៅ

តម្លៃថ្នាក់សន្សំសំចៃ (Economy class) (USD)

ទីក្រុងបាងកក​ (Bangkok)

129

ទីក្រុងឌូបៃ (Dubai)

585

ទីក្រុងប៉ារីស (Paris)

725

ទីក្រុងឡុង (London)

827

ទីក្រុងញ៉ូយក (New York)

939

ទីក្រុងរ៉ូម (Rome)

950

ទីក្រុង ផតតូ (Porto)

990

ទីក្រុង បូស្តុន(Boston)

1,137

ហោះហើរកាន់តែប្រសើរជាមួយអ៊ែមមឺរឹតពីប្រទេសកម្ពុជាទៅកាន់ពិភពលោក

អតិថិជនទាំងអស់នៅគ្រប់ថ្នាក់របស់យន្តហោះ ទទួលបាននៅការបំពាក់ជាមួយអេក្រង់ធំបំផុតនៅក្នុងវិសយ័អាកាសចរណ៍ ហើយអ្នកដំណើរនៅក្នុងថ្នាក់សន្សំសំចៃ (Economy Class) អាចរីករាយនឹងការកម្សាន្តនៅលើយន្តហោះតាមរយៈអេក្រង់ទំហំ ១៣.៣ អ៊ីញ។ នៅក្នុងថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់ហ្វឹសខ្លាស់ (First Class) អេក្រង់មានទំហំ ២៣ និង ៣២ អ៊ីញ ដែលជាបទពិសោធន៍ទស្សនាដ៏ឧត្តម។ លើសពីនេះទៀត អ៊ែមមឺរឹតតែងតែបន្តវិនិយោគលើការកម្សាន្តដ៏ល្អបំផុតដើម្បីនាំមកនូវបទពិសោធន៍ដែលមិនធ្លាប់មានដល់អ្នកដំណើរគ្រប់រូបទាំងការហោះហើររយៈពេលខ្លីនិងវែងដោយនាំមកនូវជម្រើសដ៏ធំនៃកម្មវិធីផ្សាយផ្ទាល់កីឡាអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដូចជា CNN, BBC World News, Sky News, Euro News, CNBC and NHK World។

ប្រព័ន្ធកម្សាន្តក្នុងយន្តហោះដែលឈ្នះពាន ហៅថា អាយស៍ (ICE) Skytrax បានបោះឆ្នោតឲ្យល្អបំផុតក្នុងរយៈពេល ១៥ ឆ្នាំបន្តបន្ទាប់គ្នា ដែលមានកម្មវិធីកម្សាន្តជាង ៤៥០០ ប៉ុស្ត៍ ក្នុងនោះរួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ច្រើនភាសារ តន្ត្រីនិងហ្គេម សម្រាប់មនុស្សពេញវ័យនិងកុមារផងដែរ។ តាមរយៈប្រព័ន្ធកំសាន្តនេះ មានខ្សែភាពយន្តជាង ១០០០​ រឿង ដែលច្រើនជាងបណ្តាញហោះហើរផ្សេងទៀតទូរទស្សន៍ពេញនិយម កម្មវិធីតន្ត្រីរាប់ពាន់រាប់មឿនបទ ផតខាស់(Podcasts) និងហ្គេម។ អ្នកដំណើរអាចអង្គុយលេងកំសាន្តនិងរីករាយទស្សនាខ្សែភាពយន្តថ្មីបំផុតជាមួយដៃគូធ្វើដំណើររបស់ពួកគេ ហើយអាចបង្កើតផ្លេរលីសចម្រៀង (Playlist) របស់ពួកគេមុនពេលហោះហើរបានតាមរយៈកម្មវិធីទូរស័ព្ទ។ អាចជ្រើសរើសពីកម្មវិធីដ៏សន្ធឹកសន្ធាប់ដែលតែងតែធ្វើបច្ចុប្បន្នភាពប្រចាំខែ ទាំងនេះហើយដែលធ្វើឲ្យអ្នកដំណើរជាក្រុមអាច ស៊ីង syncកម្មវិធីបានជាមួយដៃគូធ្វើដំណើរដ៏រីករាយជាមួយគ្នា។

អ៊ែមមឺរឹតជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់នៅលើពិភពលោកដែលបានដាក់ចេញនូវបណ្ដាញនិម្មិតពិតនៃបច្ចេកវិទ្យា (virtual reality​​) នៅលើប្រព័ន្ធឌីជីថល ពោលគឺការបង្ហាញកៅអី 3D។ នៅលើគេហទំព័ររបស់ក្រុមហ៊ុន http://www.emirates.com អតិថិជនអាចស្វែងរកកៅអី 3D​ដែលឈ្នះពាននៅក្នុងនៃ យន្តហោះអ៊ែមមឺរឹត Boeing 777 ឬអ៊ែមមឺរឹតប្រភេទ A380 ប្រសិនបើអ្នកធ្វើដំណើរនៅលើយន្តហោះនិមិត្តរូបចេញដំណើរពីទីក្រុងឌូបៃទៅកាន់គោលដៅផ្សេងទៀតទៅទីតាំងផ្សេងៗលើពិភពលោកដែលបច្ចុប្បន្នបលើសពី ៥០ គោលដៅ។ បច្ចេកវិទ្យា VR នេះអាចឱ្យអ្នកធ្វើដំណើរនៅក្នុងក្រុមស្វែងរកកៅអីពីគ្រប់ថ្នាក់ក្នុងយន្តហោះ និងស្វែងរកកាបីនទូលាយមុនពេលពួកគេជ្រើសរើសកន្លែងអង្គុយរបស់ពួកគេ។

អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃរវាងទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរនៃប្រទេសកម្ពុជានិងប្រទេសថៃតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើកនែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ​ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២​ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣​ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។

ចំពោះព័ត៌មានបន្ថែមពីអ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុត្រយន្តហោះ និងតារាងពេញលេញពីល័ក្ខខ័ណ្ឌសូមទាក់ទងទៅភ្នាក់ងារភ្នាក់ងារទេសចរណ៍របស់អ្នក ឬចូលទៅកាន់គេហទំពរ័ www.emirates.com/kh

អំពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត

ក្រុមហ៊ុនអាកាសចរណ៍​អ៊ែមមឺរឹត ជាទីភ្ជាប់រវាង មនុស្សទូទាំងសកល និង ទីកន្លែងជាច្រើន សម្រាប់ជា​ ប្រយោជន៍​ ពាណិជ្ជកម្ម និង ទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានយន្តហោះចំនួន 268 គ្រឿង រួមមាន យន្តហោះប្រភេទ A380 ចំនួន 112 គ្រឿងជើងហោះហើរ ដែលទទួលបានពានរង្វាន់ជាច្រើន សំរាប់ការ ហោះហើរទៅកាន់ 158​ គោលដៅ​ និង 85​ ប្រទេស ឆ្លងកាត់​ 6ទ្វីប ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ជា ប្រតិបត្តិករធំបំផុតនៅក្នុង ពិភពលោក​​ ដោយប្រើប្រាស់ នូវយន្តហោះប្រភេទ  Airbus A380 និង Boeing 777.​ បន្ថែមពីនេះ សេវាកម្សាន្តដ៏សម្បូរបែប រួមមាន ​ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ប្រព័ន្ធកម្សាន្ត ក្នុងយន្ដហោះ​ដ៏ទំនើប​ ICE​ និង​ បុគ្កលិកបំរើ​ការ ប្រកបដោយបដិសណ្ឋារកិច្ច ជាង 130​​សញ្ជាតិ បានធ្វើឱ្យ​ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​ជាក្រុមហ៊ុនមួយ ដែលបានទទួលស្គាល់ ច្រើនជាងគេ លើពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:

REDHILL Cambodia    ekcambodia@redhill.asia

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post