header ads

Sponsor

ភ្នំពេញៈ ឆ្លើយតបទៅមតិមួយចំនួន ក៏ដូចជាអតីតមន្រ្តីបក្សប្រឆាំង លើការចាប់ខ្លួនអ្នកគាំទ្រ លោក សម រង្ស៊ី សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មិនមែនជាការគំរាមកំហែងអ្វីទេ ប៉ុន្តែដោយសារពួកគេដើរហួសបន្ទាត់ក្រហម ពោលដើរតាមអតីតមេបក្សប្រឆាំង ក្នុងការធ្វើរដ្ឋប្រហារទម្លាក់​រាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិ។

ជារៀងរាល់ថ្ងៃនេះ តុលាការនៅតាមបណ្តារាជធានី-ខេត្តនានា នៅទូទាំងប្រទេស បានចេញដីការចាប់ខ្លួន និងចោទប្រកាន់អំពីពើក្បត់ជាតិ របស់អតីតកម្មជន និងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសឲ្យចាប់ខ្លួន ប្រសិនបើពួកគេធ្វើអំពើក្បត់ជាតិ ។

ក្រោយបញ្ចប់ មហាសន្និបាតអាណត្តិទី២ នៃសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា ជាធម្មតាទេ ដែលមតិលើកឡើងខុសគ្នា ។ បើគាត់ (អ្នកដែលចាប់ខ្លួន) ធ្វើសកម្មភាពគាំទ្រអ្វី ដែលសម រង្ស៊ី បានសម្រេចចិត្តនិងប្រកូកប្រកាស អាហ្នឹងជាការខុសច្បាប់ អាហ្នឹងវាដើរហួស។ ដូច្នេះវាមិនមែនជាការគំរាមកំហែង ទៅលើសិទ្ធិបញ្ចេញមតិ ឬអ្វីទេ។ បានន័យថា ធ្វើបំពានច្បាប់

បំពានច្បាប់ដែលសម្តេច ស ខេង លើកឡើងនោះ គឺការប្រមាថព្រះមហាក្សត្រ ធ្វើរដ្ឋប្រហារ តាមរយៈបដិវត្តន៍ពណ៌ ការប្រមូលកំលាំងមហាជនជាដើម គឺហួសក្របខណ្ឌនៃច្បាប់។

រដ្ឋមន្រ្តីមហាផ្ទៃបន្តថា ឲ្យតែបុគ្គលមួយចំនួនធ្វើអំពើខុសច្បាប់ ក្នុងរូបភាពក្បត់ជាតិ ដែលដើរតាមលោក សម រង្ស៊ី នឹងអនុវត្តន៍ផែនការចាប់ខ្លួនបន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post