
កម្មវិធីនេះគឺយេីងរៀបចំឲ្យឲ្យយុវជនដេីរកម្សាន្ត ហេីយរៀបចំឲ្យពួកគាត់បែងចែកក្រុមក្នុងការឡេីងធ្វេី សុន្ទរកថាខ្លីមួយ ដេីម្បីផ្ដល់ពហុគំនិតរបស់ពួកគាត់ក្នុងការស្ថាបនាវិស័យទេសចរណ៍ ហេីយយេីងស្ដាប់ និងផ្លាស់ប្ដូរយោបល់រួមទាំងបទពិសោធន៍បន្ថែមដល់ពួកគាត់ដេីម្បីជំរុញឲ្យយុវជនកាន់តែបង្កេីតទស្សនវិស័យថ្មីៗក្នុងការចូលរួមកិច្ចការសង្គមជាតិ។


បន្ថែមទៀតក្នុងកម្មវិធីនេះជាបានផ្ដល់នូវមេរៀនឲ្យយុវជនចេះស្រលាញ់សង្គមជាតិ និង បរិស្ថាន ដោយយេីងបានប្រមូលគ្នាជាក្រុមច្រៀងបទចម្រៀងជាតិនិយម ហេីយក្នុងពេលទស្សនកិច្ចកំសាន្ត គឺមានការណែនាំដាច់ខាតអោយប្រមូលនូវសំណល់នានា ដែលបានបរិភោគរួច ហេីយចៀសវាងការបោះចោលនូវសម្រាមតាមទីសាធារណៈនឹងទីកន្លែងកំសាន្តនានា ។
ការបោះតង់ និងទស្សនកិច្ចដោយដេីរជាក្រុមគឺជាការផ្ដល់នូវបទពិសោធន៍ដ៏សំខាន់ពាក់ព័ន្ធនិងស្មារតីសាមគ្គីភាព និងរបៀបគ្រប់គ្រងមនុស្ស
បន្ទាប់ពីកម្មវិធីនេះបញ្ចប់ឯកឧត្តមបានឲ្យដឹងទៀតថានឹងបន្តរៀបចំទស្សនកិច្ចសិក្សារបៀបនេះក្នុងទ្រង់ទ្រាយធំៗបន្ថែមទៀត ដោយភ្ជាប់លេីប្រធានបទដោយឡែកផ្សេងៗទៀត ហេីយផ្សាភ្ជាប់នឹងទស្សនវិស័យសង្គម មនុស្សធម៌ និងការអប់រំ ។
















