header ads

Sponsor

ព្រះវិហារៈ ជនល្មោភកាម​ម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានធ្វើការបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីច្បាប់ បន្ទាប់ពី​ធ្វើសកម្មភាពគំរាមចាប់រំលោភក្មេងស្រី២នាក់ បានសម្រេច កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះយោងតាមការបញ្ជាក់ពីលោក ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ឱ សេង បានបញ្ជាក់បន្ថែមថា ក្រោយបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះទាំងពីរនាក់បងប្អូនបង្កើត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្រអែម ចុះស្រាវជ្រាវស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅវេលាម៉ោង១៩៖២៥នាទី ថ្ងៃទី៣០ ខែឆ្នាំដដែល។

លោកថា ក្រោយពីកម្លាំងជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងរួចជនសង្ស័យ ក៏ត្រូវបានបញ្ជូនខ្លួន កាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី នៃច្បាប់ក្នុងថ្ងៃនេះផងដែរ។

ជនសង្ស័យឈ្មោះ ប៉ុយ វិទូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកឯនារីរងគ្រោះទាំង២នាក់ មានឈ្មោះ ឈ.ស.ល អាយុ១៩ឆ្នាំ និងឈ្មោះ ឈ.ស.ល អាយុ១៦ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត មានមុខរបរជាកសិករ រស់នៅភូមិ.ឃុំកើតហេតុខាងលើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post