header ads

Sponsor

ឆ្នាំនេះពិតខុសប្លែកពីឆ្នាំណាៗទាំងអស់ ដោយក្រុមហ៊ុនផលិតទូរស័ព្ទជុំវិញពិភពលោក ទាំងធំទាំងតូច កំពុងប្រជែងសម្រុកបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ជាពិសេសគឺគុណភាពនិងចំនួនកាមេរ៉ាខាងក្រោយច្រើនរបស់ស្មាតហ្វូនស៊េរីលំដាប់កំពូលៗតែម្តង ដើម្បីបំពេញនូវតម្រូវការអ្នកប្រើប្រាស់ដូចខាងក្រោមនេះ៖

OPPO Reno10x Zoom RAM 12GB

បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ Zoom បាន60ដង របស់ក្រុមហ៊ុន OPPO ដែលបំពាក់លើស្មាតហ្វូនថ្នាក់ខ្ពស់របស់ខ្លួនគឺ Reno 10x Zoom 12GB Special Edition ​ មានសមត្ថភាព ផ្តិតយកទិដ្ឋភាព ឫវត្ថុ ឆ្ងាយៗដែលមិនអាចមើលឃើញដោយភ្នែកទទេ បានកាន់តែច្បាស់។ OPPO Reno 10x Zoom 12GB Special Edition មានកាមេរ៉ាក្រោយ3គ្រាប់ ដូច iPhone 11 Pro Max និង Galaxy S10 Plus ដែរ ប៉ុន្តែ វាមានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា កាត់បន្ថយគ្រាប់ Noise (ចំណុច​អុច​តូចៗ) និងបច្ចេកវិទ្យា HDR និង មុខងារ Ultra Night Mode 2.0  អាច​ថត​ពេល​យប់​បានយ៉ាងច្បាស់ស្អាត​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ។ កាមេរ៉ាទី2 ទំហំ 8MP អាចពង្រីកមុំ បានកាន់តែទូលាយរហូតដល់ទៅ 120° (wide-angle)។ កាមេរ៉ាទី3 ទំហំ 13MP បំពាក់មកនូវបច្ចេកវិទ្យា 10x hybrid zoom ដែលអមមកជាមួយនឹងបច្ចេកវិទ្យា​ 60x Digital Zoom អាចថត Zoom បានប្រវែងវែង និងច្បាស់ល្អ។ ជាពិសេស វាភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS មួយគូ អាចធ្វើការថតរូបភាព រឺ វីដេអូក្នុងស្ថានភាពរង្គើខ្លាំង នៅតែស្អាត នៅតែច្បាស់ និងមានលំនឹងល្អ។ ក្រុមហ៊ុន OPPO លក់ចេញ Reno 10x Zoom 12GB Special Edition មានរ៉េមទំហំយក្ស 12GB លើកដំបូង ក្នុងតម្លៃ $899 តែប៉ុណ្ណោះ ក្នុងគោលដៅក្តោបយក ទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់។

iPhone 11 Pro Max

ជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលទើបតែប្រកាសបង្ហាញចេញជាផ្លូវការ កាលពីខែកញ្ញាកន្លងទៅនេះ។ លើកនេះ iPhone 11 Pro Max មានកាមេរ៉ាក្រោយលោតឡើងដល់ទៅ 3 គ្រាប់ មានទំហំ 12MP ប៉ុនគ្នាទាំងអស់។ 12MP wide Len ជាគ្រាប់កាមេរ៉ាគោល, 12MP Telephoto ជាកាមេរ៉ាសម្រាប់ថតហ្សូម និង 12MP ចុងក្រោយជា ultra-wide Len។ កាមេរ៉ាទាំងបីគ្រាប់ខាងក្រោយនេះ អាចធ្វើការថតរូបបានលឿនល្អ ច្បាស់ល្អ និងអាចថតវីដេអូបានដល់កម្រិត 4K 60 fps ផងដែរ។ តម្លៃរបស់ iPhone 11 Pro Max គឺលោតខ្ពស់ជាងគេ ចាប់ពី $1100 សម្រាប់តម្លៃគ្មានធានា និងខ្ទង់ $1300

Samsung Galaxy S10 Plus

ទោះបីជាស្មាតហ្វូន Samsung Galaxy S10 Plus ជាកំពូលស្មាតហ្វូនដែលមាន តម្លៃបច្ចុប្បន្នខ្ទង់ $909 បានបង្ហាញវត្តមាននាដើមឆ្នាំ 2019 និងបានបំពាក់មកនូវកាមេរ៉ាក្រោយចំនួន 3គ្រាប់។ កាមេរ៉ាទីមួយមានទំហំ 12MP អាចថតប្លង់ទូលាយធម្មតា កាមេរ៉ាទីពីរ មានទំហំ 12MP អាចថតរូប Zoom (Telephoto) និងកាមេរ៉ាទីបី មានទំហំ 16 PM សម្រាប់ថតប្លង់ទូលាយ ultra-wide រហូតដល់ទៅ 123 ដឺក្រេ។ សម្រាប់ការថតវីដេអូវិញ S10 Plus អាចថតបានកម្រិត 4K UHD 60 fps ថែមទាំងមានមុខងារទប់រំញ័រ “super steady video”។

Huawei P30 Pro

Huawei P30 Pro មានកាមេរ៉ាក្រោយ 4 គ្រាប់ មានកាមេរ៉ាមេទំហំ 40MP កាមេរ៉ាបន្ទាប់ មានទំហំ 20 MP អាចថតរូបប្លង់ទូលាយ ពង្រីកមុំបាន 120° (wide-angle)។ កាមេរ៉ាទីបីមានទំហំ 8MP ជាលេន Telephoto Periscope Zoom (5x) មានកម្រិត Aperture f/3.4 ជាមួយសមាមាត្រប្រវែងបាន 125mm និងមានមុខងារ OIS ដែលជួយអោយគុណភាព រូបភាពនៅល្អដដែល។ កាមេរ៉ាទីបីនេះ បំពាក់នូវបច្ចេកវិទ្យា Hybrid Zoom 5x និង Digital Zoom បាន 50ដង តិចជាង Reno 10X Zoom បន្តិច និងកាមេរ៉ាគ្រាប់ទីបួនជា TOF កាមេរ៉ាជំនួយក្នុងការថតនៅកន្លែងងងឹត។ Huawei P30 Pro ត្រូវបានលក់ចេញក្នុងតម្លៃ 899$ ។

សរុបមក ក្នុងចំណោមកាមេរ៉ាក្រោយរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ទាំង 4 ខាងលើនេះ OPPO Reno10x Zoom 12GB ហាក់មាន 2 ចំណុចលេចធ្លោជាងគេ គឺ ទំហំកាមេរ៉ាមេ 48MP, និង កាមេរ៉ា Zoom បានប្រវែងវែងជាងគេ Digital Zoom 60x និង Hybrid Zoom 10x។ រីឯ iPhone 11 Pro Max វិញអាចធ្វើការបានលឿន និងច្បាស់ល្អ ប៉ុន្តែរាងស្ទើរខាងមុខងារជំនួយ និងបច្ចេកវិទ្យាទំនើបៗបន្ថែមបន្តិច។ ចំណែកឯ Samsung Galaxy S10 Plus វិញលេចធ្លោខាងថតរូបប្លង់ទូលាយបានធំជាងគេ អាចពង្រីកមុំបានរហូតដល់ទៅ 123 ដឺក្រេ ប្រសិនជាមិនគិតពីទំហំមេហ្គាភីសែលរបស់កាមេរ៉ាមួយនេះ។ សម្រាប់ Huawei P30 Pro ក៏មានចំនុចលេចរបស់វាផងដែរ គឺ ទំហំនៃកាមេរ៉ាសម្រាប់ថតរូបប្លង់ទូលាយធំជាងគេ គឺទំហំ 20MP ប៉ុន្តែរាងស្ទើរផ្នែកវីដេអូបន្តិច វាថតបានត្រឹម 4K 30 fps ប៉ុណ្ណោះ ខណៈ 3 ម៉ូឌែលផ្សេងទៀតខាងលើថតបានដល់ទៅ 4K 60 fps ។

ដូច្នេះសម្រាប់ប្រិយមិត្តអ្នកអានដែលមានបំណងចង់ទិញ ស្មាតហ្វូនថ្នាក់ខ្ពស់ផ្តោតទៅលើ សមត្ថភាពកាមេរ៉ាដូចជា Galaxy S10 Plus, Reno10x Zoom RAM 12GB, P30 Pro និង iPhone 11 Pro Max ប្រាកដជាអាចធ្វើការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវជាក់ជាមិនខានឡើយ ដោយផ្អែកលើ ខ្ទង់តម្លៃ និង សមត្ថភាពកាមេរ៉ាក្រោយ របស់ស្មាតហ្វូននីមួយៗតាមការគួរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post