
ក្រុងព្រះសីហនុ-មានដងយោងបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់មួយកន្លែងម្តុំជិតចំការស្ពៃក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃ១៦វិច្ឆិកា២០១៩នេះ ។
បើតាមសមត្ថកិច្ចមូលដ្ឋានថ្លែងថា សំណាងដែរ ដែលដងយោងនេះពេលបាក់ធ្លាក់មក មិនប៉ះពាល់រងគ្រោះដល់មនុស្ស និងថាបច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍។
តាមការបំភ្លឺពីម្ចាស់ការដ្ឋាន និងការចុះពិនិត្យជាក់ស្តែងពីមន្ត្រីជំនាញ បង្ហាញថាករណីនេះកើតឡើងដោយសារអ្នកម៉ៅការសាងសង់ បានឡើងរុះរើដងស្ទួចនេះខុសលក្ខណៈបច្ចេកទេស ធ្វើអោយដងស្ទួច (Tower Crane) ផ្នែកខាងលើបានគ្រេចបាក់ចុះមកក្រោម ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នដងជញ្ជីងសម្រាប់ធ្វើការសាងសង់អាគារខ្ពស់ៗរាប់សិបទីតាំងបានបញ្ឈរទុកចោលខណៈរយៈពេលចុងក្រោយនេះសំណង់បានផ្អាកទៅហើយខ្លះ និងខ្លះទៀតក៏កំពុងដំណើរការបន្តិចបន្តួច បន្ទាប់ពីអ្នកវិនិយោគទុនចិនបានវិលទៅស្រុកវិញ ហើយក៏បានបន្សល់ទុកសម្រាប់ធ្វើការសាងសង់បន្ត។ ៕



