header ads

Sponsor

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រថយន្តស្ទូចមួយគ្រឿងរបស់ក្រុមហ៊ុន ឆ.ន កងដឹកជញ្ជូន បានបើកបោះពួយមកបុករះស្លាកប៉ាន់ណូមុខផ្ទះប្រជាពលរដ្ឋ បុកផ្ទប់បង្គោលភ្លើងអគ្គិសនីពេញទំហឹងបណ្តាលឲ្យបាក់អស់០១ដើម ហើយអ្នកបើកបររបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិកសួគ៌ា នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនគេងកើតហេតុគេឃើញរថយន្តស្ទូចខាងលើ របស់ក្រុមហ៊ុន ឆ.ន កងដឹកជញ្ជូន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7310 ក្នុងទិសដៅពីកើតមកលិច តាមបណ្តោយផ្លូវ៣៧១ បានបោះពួយយ៉ាងលឿនមិនដឹងមានបញ្ហាអ្វី បានចុចស៊ីផ្លេជាប់រហូត រួចក៏បានរេចង្កូតមកបុករះស្លាកប៉ាន់ណូខាងមុខផ្ទះប្រជាពលរដ្ឋ រួចបុកផ្ទប់នឹងបង្គោលភ្លើងអគ្គិសនីខ្ទេចក្បាលរថយន្តខាងមុខរងការខូចខាតយ៉ាងដំណំចំនែកស្លាកណូរប៉ាត់រប៉ាយពេញផ្លូវ ។

រីឯចំណែកអ្នកបើកបររថយន្តវិញរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនសួគ៌ា ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌ ក៏ដូចជានគរបាលចរាចរណ៍ជំនាញក្រុង បានចុះមកធ្វើការវាស់វែងនៅនឹងទីតាំងកើតហេតុ គិតរហូតមកទល់នឹងម៉ោង៣និង១០នាទីរសៀល ទើបសមត្ថកិច្ចហៅរថយន្តស្ទូច មកស្ទូចយករថយន្តចេញពីកន្លែងកើតហេតុបាន ដើម្បីយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត ហើយក្នុងនោះក៏បណ្តាលអោយមានការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនម៉ោងផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post