
កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញបាបបើកប្រតិបតិបត្តិការបង្ក្រាបទីតាំងបញ្ចាំ និងហ្គេមអនឡាញ២កន្លែង ឃាត់ខ្លួនជនសង្ស័យចំណួន៣៣នាក់ ស្ថិតក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ម្ចាស់ទីតាំងចំនួន២កន្លែងរួមមាន៖
១/ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស ស្នាក់នៅផ្ទះលេខ២០៧ ផ្លូវលេខ១១៤ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្នុងនោះឃាត់ខ្លួនមនុស្ស១៦នាក់ស្រី២នាក់ រកឃើញមនុស្សមានសារធាតុញៀន៤នាក់។ វត្ថុតាងដកហូតបាន៖ ម៉ូតូ៩គ្រឿង និង ទូរស័ព្ទ០៧គ្រឿង។
២/ឈ្មោះ ហ៊ុន សុជាតិ ភេទប្រុស ស្នាក់នៅផ្ទះលេខ២០៧ ផ្លូវលេខ១១៤ សង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១៨នាក់ ស្រី២នាក់ មានសារធាតុញៀន១៧នាក់។ វត្ថុតាងដកហូតបាន៖ ម៉ូតូ០២គ្រឿង និងទូរស័ព្ទដៃ០៤គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕



