header ads

Sponsor

(ខេត្តព្រះសីហនុ)៖ វេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩  កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ប្រុស ស្រី ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងហិង្សាដោយចេតនាលើអាជ្ញាធរមានសមត្ថកិច្ច ដែលបានចុះបង្រ្កាបកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មិក សាផាណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលឹង ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅចំណុចច្រាំងក្រហម ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ង៉ែត គ្រៀល ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
២/ ឈ្មោះ សំ ពឹង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
៣/ ឈ្មោះ សាយ អេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

ចាប់យកវត្ថុតាងរួមមាន៖
១. ម៉ូតូ ចំនួន១២គ្រឿង
២. កាំបិតលៀម ចំនួន០៣
៣. រណាអារឈើ ចំនួន០១
៤. ម៉ាស៊ីនអារឈើ ចំនួន០១គ្រឿង
៥. ពូថៅ ចំនួន០២
៦. ញញូរ ចំនួន០១
៧. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៨. កាំបិតបុ័ងតោ ចំនួន០១។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post