header ads

Sponsor

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយផ្លូវលេខ២១៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយកម្លាំងចម្រុះបាន រុះរើរោង អំពូល ស្លាកយីហោ និង សំណង់រឹងមាំ មួយចំនួនដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ទីតាំងលក់ស្រាក្រឡុក និងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូលេខ២១៤ ក្រោយព្រះបរមរាជវាំងនេះ គឺអាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការអប់រំណែនាំពួកគាត់ច្រើនលើកច្រើនសារក៏ប៉ុន្តែពួកគាត់នៅតែមិនចូលរួសហការ ទើបអាជ្ញាធរខណ្ឌបានប្រើប្រាស់វិធានការដោយរុះរើសម្ភារៈរបស់គាត់មួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញជាកាព្រមាន ។

ចំពោះអាជីវកម្មលក់ស្រាក្រឡុកនាពេលយប់នៅក្រោយព្រះបរមរាជវាំងនេះ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចមិនអនុញ្ញាតឲ្យមានការលក់ដូរបន្តទៀតនោះទេដោយមូលហេតុមានដូចខាងក្រោម ៖

១-ពួកគាត់បានសាងសង់រំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដែលត្រូវតែបិទនិងរុះរើចេញជាដាច់ខាត។

២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀយរយសាធារណ:ធ្ងន់ធ្ងរ(ប្រមូលផ្តុំក្មេងទំនើង និង វាយគ្នានៅពេលយប់-ល- ។

៣-បង្កសម្លេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំងនោះ ជាពិសេសនៅក្បែរព្រះបរមរាជវាំងផង។

៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹង និងបានចុះទៅធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងទាំងអស់ ធ្វើការបិទអាជីវកម្ម និងត្រូវធ្វើការរុះរើនូវសំណង់ហ្វែមដែក ដែលពួកគាត់បានសាងសង់ដោយខុសច្បាប់រំលោភទៅលើដីសួនច្បារសាធារណៈ របស់រដ្ឋដោយស្មគ្រ័ចិត្តខ្លួនឯង ប៉ុន្តែពួកគាត់ មិនព្រមចូលរួមអនុវត្តតាមការណែនាំ និងជូនដំណឹងរបស់អាជ្ញាធរនោះ៕

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា គ្រាន់តែស្នើសុំឲ្យបន្ថយសំឡេងធុងបាស និងបិទភ្លើងព៌ណមួយចំនួនដែលមានពន្លឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំង បុរសម្នាក់បានជេរប្រមាថកម្លាំងអាជ្ញាធរខណ្ឌដូនពេញ យ៉ាងចាស់ដៃ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post