header ads

Sponsor

ខេត្តកំពត ៖ កាលពីថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន ក្រោម​បណ្តឹង​របស់​ភាគី​ខាង​នារី​រងគ្រោះ​ប្តឹង​យុវជនយូវជននេះពីបទ​លួងលោម​រួមភេទជាមួយនារីរងគ្រោះជាអនិតិជនម្នាក់រហូតបានសម្រេច ។​

​អ្ន​កដាក់ពាក្យបណ្តឹង​ ឈ្មោះ នាក់ យិ​ត​ថូ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គគី ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត តំណាង​ឲ្យ​ជនរងគ្រោះ (​ត្រូវជា​ឪពុកចុង​របស់ក្មេងស្រីរងគ្រោះ) ។​

​ ​ជនសង្ស័យ​ឈ្មោះ វ៉ិ​ត ណា​រី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាកសិករ ។ ​រីឯជនរងគ្រោះ ឈ្មោះ ស​.​ម អាយុ​១៥​ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ហើយអ្នកទាំងពីររស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ជាមួយគ្នា ។


​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះបាន​ឆ្លើយថា ខ្លួន​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ស្គាល់គ្នា និង​ស្រឡាញ់គ្នាចិត្តនឹងចិត្ត ព្រមទាំង​បាន​ព្រមព្រៀង​រួមភេទ​រហូត​បាន​២​ដង ដោយ​មិនមាន​ការបង្ខិតបង្ខំ​ឡើយ​។

សមត្ថកិច្ចបានឲ្យដឹងថា ទោះមានការអះអាងយ៉ាងនេះ​ក្តី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់តាមពាក្យបណ្តឹងអាណាព្យាបាលដដែល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post