header ads

Sponsor

ផ្ទាំងគំរូបុរាណដែលជាស្នាដៃដ៏អស្ចារ្យមួយ ដែលគេបានដាក់លក់ក្នុងទឹកប្រាក់២៦លានដុល្លារ ត្រូវបានរដ្ឋាភិបាលបារាំងចេញផ្សាយនូវដំណឹងមួយនៅថ្ងៃទី២៥ខែធ្នូនេះថា នឹងមិនឱ្យមានការនាំចេញស្នាដៃរបស់វិចិត្រករជនជាតិអ៊ីតាលី ដែលបានបាត់បង់ជាយូរហើយនោះទេ។

ផ្ទាំងគំរូនោះត្រូវបានគេរកឃើញនៅក្នុងផ្ទះបាយរបស់ស្ត្រីចំណាស់ ហើយត្រូវបានលក់ក្នុងតម្លៃជិត២៤,២លានអឺរ៉ូ (២៦,៨ លានដុល្លារ) នៅឯការដេញថ្លៃមួយកាលពីដើមឆ្នាំនេះ។

ការរកឃើញផ្ទាំងគំរូហៅថា«គ្រីសម៉ាក់ជេត» ដែលគូដោយវិចិត្រករអ៊ីតាលីល្បីឈ្មោះ Cimabue គឺជាផ្ទាំងគំរូត្រូវបានគេកោតសរសើរនិងត្រូវបានលក់អស់ច្រើនជាងបួន ដង​មកហើយ មុនការលក់នៅប៉ារីសកាលពីខែតុលា។ ប៉ុន្តែរដ្ឋាភិបាលបារាំងបានបញ្ជាក់​ថា នឹងមិនអនុញ្ញាតឱ្យនាំចេញក្រៅប្រទេសឡើយ ដោយបានចាត់រូបគំនូរនោះថាជា«ទ្រព្យសម្បត្តិជាតិ»។

បារាំងនឹងរក្សាផ្ទាំងគំនូរដ៏កម្របំផុតនៅក្នុងប្រទេសរយៈពេល៣០ខែក្នុង ហើយអំឡុងពេលនោះ បារាំងមានគោលគោលបំណងរៃអង្គាសថវិកា ដើម្បីទិញវាសម្រាប់ប្រទេសជាតិនិងដាក់តាំងវានៅក្នុងសារមន្ទីរ Louvre រួមជាមួយស្នាដៃផ្សេងទៀតរបស់វិចិត្រ​ករ​អ៊ីតាលី។

ទោះជាយ៉ាងណា ផ្ទាំងគំនូរដែលមានទំហំ១០អ៊ីញនិង៨អ៊ីញ មិនទាន់គេដឹងថា មានប្រភពមកពីណានោះទេ។

Cimabue គឺជារហស្សនាមរបស់វិចិត្រករឈ្មោះ Cenni di Pepo កើតនៅអ៊ីតាលី នៅប្រហែលឆ្នាំ១២៤០។ គាត់ត្រូវបានគេដឹងថា ជាអ្នករកឃើញនិងជាម្ចាស់រូបគំរូប Giotto ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា​ជាសិល្បករដ៏ឆ្នើមម្នាក់នៃយុគសម័យមុនសម័យRenaissanceរបស់ប្រទេសអ៊ីតាលី។

លោក Montcouquil អ្នកជំនាញសិល្បៈបារាំងបាននិយាយថា មានតែផ្ទាំងគំនូររបស់វិចិត្រករឈ្មោះ Cenni di Pepo ចំនួន ១១ប៉ុណ្ណោះនៅលើពិភពលោក ហើយវាកម្រណាស់។

ការងារនេះគឺបានធ្វើក្នុងឆ្នាំ១២៨០ នៅពេលដែលវិចិត្រកររូបនោះបានគូររូប៨ឈុត ដែលផ្តោតលើចំណង់ចំណូលចិត្តនិងឈើឆ្កាងរបស់ព្រះគ្រីស្ទ៕

ប្រភព៖CNN

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post