header ads

Sponsor

ខេត្តស្វាយរៀង៖ ​កាលពី​វេលា​ម៉ោង​១០ និង​៤៥​ នាទី​ព្រឹក​ ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩ ​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញដេក​ស្លាប់​ ក្រោយ​ពេលដែល​ឮ​ថា​សមត្ថកិច្ច​ដេញចាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​គ្រឿងញៀន​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង។​

យោងតាម​សមត្ថកិច្ច​បានឲ្យដឹង​ថាៈ​ម្ដាយ​ជនរងគ្រោះ​ដែល​ស្លាប់​នោះមានឈ្មោះ តូច ​សម្បត្តិ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ ​ដំបូក​ជួរ សង្កាត់ ច្រកម្ទេស ​ក្រុង បាវិត ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បាន​បន្តទៀតថា​៖ដោយ​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ថាៈ​កូន​របស់ខ្លួន​ឈ្មោះ​សំ​យ៉េន​ភេទ​ប្រុស​មុខរបរ​មិន​ពិតប្រាកដ​បាន​បង្ក​ការអុកឡុក​ទារលុយ​គាត់​ដើម្បី​យកទៅ​ទិញ​ថ្នាំញៀន​យកមកប្រើ និង​ព្រមទាំង​គំរាម​រក​សម្លាប់​គាត់​។​

​លុះដល់​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ក៏មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចង់​គោ​ក៏​ប្រទះ​សាកសព​លង់ទឹក​ស្លាប់​រួច​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា៖ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ទើប​ដឹងថា​សាកសព​មានឈ្មោះ​សំ​យ៉េន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​បាន​ស្លាប់​បាត់ទៅហើយ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post