header ads

Sponsor

គិតៗទៅគឺរយៈពេល 2 ឆ្នាំជាងមកហើយដែរក្រុមហ៊ុន vivo បានឈានជើងចូលប្រឡូ​​​ក និងប្រកួតប្រជែងក្នុងវិស័យទូរស័ព្ទដៃស្មាតហ្វូននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ទូរស័ព្ទដៃស្មាតហ្វូន vivo​​ គឺជាទូរស័ព្ទដៃដែរមានបច្ចេកវិទ្យាដ៏សម្បូរបែប​ ទោះមិនមែនស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយប៉ុន្តែក្រុមហ៊ុន​​ vivo ក៏កំពុងតែខិតខំប្រឹងប្រែងខ្លាំងនៅក្នុងវិស័យស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារអាស៊ីផងដែរ។

វាគឺជារឿងមួយដែរគួរឲ្យកោតសរសើរខ្លាំងណាស់។ ចំពោះការរចនាម៉ូតទៅលើស្មាតហ្វូនម៉ូឌែលនីមួយៗវិញគឺសុទ្ធសឹងតែមានការច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈទាក់ទាញចិត្តសម្រាប់មនុស្សគ្រប់វ័យ។ ដោយស្មាតហ្វូននីមួយៗត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមិនចាញ់ការច្នៃប្រឌិតស្មាតហ្វូនដទៃឡើយ។ យើងអាចនិយាយបានថាគឺជាស្មាតហ្វូនដែរវាកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះផងដែរ។

នៅចុងឆ្នាំនេះដែរក្រុមហ៊ុន vivo នឹងមានការដូពិសេសមួយជូនទៅកាន់អ្នកទាំងអស់គ្នាដោយបានធ្វើការត្រៀមបញ្ចេញខ្សែស្រលាយត្រកូល v មួយទៀតដែរវាជាម៉ួឌែលចុងឆ្នាំ 2019 និងដើមឆ្នាំ 2020។ បើតាមការប៉ានស្មាននេះ​ ស្មាតហ្វូនដែរជាបងប្អូនខ្សែស្រលាយត្រកូល V នេះនឹងមានវត្ថនៅក្នុងប្រទសកម្ពុជាយើងនាពេលឆាប់ៗនេះហើយ។ ចង់ដឹងឲ្យកាន់តែច្បាស់ចំពោះវត្ថមានស្មាតហ្វូនជំនាន់ចុងក្រោយនៃត្រកូល v នេះនឹងមកដល់នៅពេលណានោះសូមអ្នកទាំងអស់គ្នាធ្វើការតាមជាមួយនឹងផេកផ្លូវការ vivo Kh

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post