header ads

Sponsor

ផ្ទុះការរិះគន់យ៉ាងខ្លះចំពោះ ការដែលប្រធាន សមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង យករូបមេដឹកនាំវៀតណាមមកផ្ទឹមនឹងព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រកម្ពុជា។

សមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំងដែលមានប្រធានសមាគមឈ្មោះ ប៊ួយ យាំងប៊ែ ។

ទាក់នឹងករណីនេះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា រាល់សមាគមទាំងអស់នៅកម្ពុជាគឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដូចនេះ រាល់វិធានការងារគឺត្រូវតែស្របច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឯការយករូបមេដឹកនាំវៀតណាមមកផ្ទឹមនឹងព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រ គឺ អាចជាការបំពានលេី សារាចរ លេខ ០១សរ ចុះថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៨។

ការដាក់រូបប្រមុខរដ្ឋ ទង់ជាតិ ក្នុងស្ថានទូតគឺមិនខុសទេ ព្រោះស្ថានទូតស្មេីនឹងអធិបតេយ្យរបស់ប្រទេសគេ ឯការដាក់រូបមេដឹកនាំប្រមុខរដ្ឋក្នុងការទទួលពិធីការទូតបដិសណ្ឋារកិច្ចក៏មិនខុសដែរ តែការយករូបមេដឹកនាំមួយមកដាក់លេីបាវចនាក្នុងសមាគមមួយដែលដំណេីរការក្រោមអធិបតេយ្យភាពនៃច្បាប់របស់កម្ពុជាមិនមែនជារឿងធម្មតាឡេីយ គឺជាកំហុសឆ្គង ។

ឯកឧត្តមបន្តទៀតថា ខ្ញុំគាំទ្រមតិរិះគន់របស់សាធារណៈជនលេីបញ្ហានេះ ! បេីគ្រាន់តែ ប៉ុណ្ណឹងអោយគេខ្សែលេីបានដែរ គឺចប់ហេីយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post