header ads

Sponsor

ក្រោយពីលទ្ធផលស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងនោះមានបេក្ខភាពម្នាក់ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបច្ចុប្បន្នទើបតែមានអាយុត្រឹមតែ២០ឆ្នាំប៉ុននោះ អាចមានសមត្ថភាពប្រឡងជាប់ជាសិស្សចៅក្រម។

កំពុងផ្ទុះការជជែកវែកញែករហូត អង្គភាពប្រឆាំអំពើពុករលួចចេញសេចក្ដីប្រកាសព័ត៌មានផងដែរ តែមុននេះបន្តិចរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវឃេីញភាពមិនប្រក្រតីក្នុងដំណេីរការនីតិវិធីប្រលងចូលជាសិស្សចៅក្រម ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាកា ហេីយចូលរួមសង្កេតការដោយអង្គភាពប្រឆាំងអំពេីពុករលួយ ។

១៖ ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត កញ្ញា សយយូសុមនា ទេីបបានប្រលងនៅសម័យប្រលងបរិញ្ញាប័ត្រថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូចនេះកាលដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តេីកញ្ញាបានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយ ? ប្រភពឯកសា គេហទំព័រហ្វេសបុករបស់ ACU)

យ៉ាងណាមិញ កាលពីព្រឹកមិញនេះខ្ញុំបានទទួលសេចក្ដីបំភ្លឺមួយរបស់អង្គភាពប្រឆាំងអំពេីពុករលួយដែលបាន បកស្រាយ ហេីយអះអាងថា អង្គភាពនឹងក្រសួងពាក់ព័ន្ធបានបំពេញការងារនេះបានត្រឹមត្រូវ តែយ៉ាងណាមិញ ចំពោះភាពមិនប្រក្រតីក្នុនីតិវីធីដាក់ពាក្យសុំចូលប្រឡងប្រជែងសិស្សចៅក្រមនេះ គឺមានឯកសាគតិយុត្តិជាភស្តុតាងស្រាប់ ។

ខ្ញុំសូមសំដែងការសោកស្ដាយចំពោះអង្គភាពប្រឆាំងអំពេីពុករលួយដែលមិនបានពិនិត្យគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះនឹងចេញសេចក្ដីប្រកាសព័ត៌មានដោយខ្វះចន្លោះ ។
ឯកឧត្តមវិល្លាម បានឲ្យដឹងទៀតថាខ្ញុំសង្ឃឹមថានឹងមានការពិនិត្យជាថ្មីចំពោះករណីនេះ ព្រោះពលរដ្ឋកម្ពុជាកំពុងទទូចសុំអោយកែទំរង់ប្រព័ន្ធយុត្តិធម៌ ចុះបេីគ្រាន់តែនីតិវិធីសុំប្រឡងប្រជែងសិស្សចៅក្រមមាននីតិវិធីបន្លប់ បន្លំយ៉ាងនេះ តេីចៅក្រម កន្លងមកដែលបានចេញធ្វេីការ ពលរដ្ឋអាចទុកចិត្តបានឬទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post