ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច លោក ច័ន្ទ សុផល យល់ឃើញថា ការរៀបចំឱ្យមានផ្លាកលេខយានយន្តពិសេស នាំឱ្យមានការបែងចែកសង្គម តាមរយៈសម្ភារៈនិយម និងជំនឿ។ ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនេះ ធ្វើឡើងក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឱ្យមានការប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត កាលពីថ្ងៃទី៧ មករា។
សម្រាប់ផ្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺគេអាចដាក់ជាឈ្មោះជាឡាតាំង ឬជាលេខ ដោយមិនលើសពី៨ខ្ទង់ឡើយ ហើយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia ។ នេះជាការបញ្ជាក់របស់ក្រសួងសាធារណការ ដែលបានអះអាងកន្លងមកថា ការបង្កើតឲ្យមានលេខចុះបញ្ជីពិសសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋ។ បើតាមក្រសួងសាធារណការ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល។
ប៉ុន្តែការរៀបចំប្រព័ន្ធផ្លាកលេខពិសេសនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមួយរូប គឺលោក ច័ន្ទ សុផល ព្រួយបារម្ភពីការបែងចែកសង្គមតាមរយៈសម្ភារៈនិយម និងជំនឿ។ អ្នកជំនាញរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«ផលចំណេញគឺអ្នកមានលុយច្រើន ឬមានជំនឿខ្លាំង បង់លុយទៅរដ្ឋ។ យកល្អគួរមានការកំណត់គោលដៅនៃការប្រើប្រាស់ប្រើចំណូលជាក់លាក់នេះ ដូចជាការយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ឬមូលនិធិសង្គមណាមួយសម្រាប់ជួយជនខ្សត់ខ្សោយ។ សូមកុំមានការច្រឡំថា យើងត្រូវតែ ឬគួរតែដាក់ឈ្មោះយើង នៅលើយានយន្តយើងដូចគេអ្នកមាននោះទេ។ វាជាប្រព័ន្ធសម្រាប់មនុស្សមួយក្រុមតូចប៉ុណ្ណោះ»។
បន្ថែមពីការបកស្រាយនេះលោក ច័ន្ទ សុផល ក៏បានលើកយកផលវិបាកចម្បង ដែលជំរុញសម្ភារៈនិយម ឬជំនឿនិយមដែរ។ លោក បានបន្ថែមថា៖«នៅក្នុងសង្គម គួរមានការជំរុញឱ្យមានការឱ្យតម្លៃលើសីលធម៌ និងសិទ្ធិស្មើគ្នា ជាជាងការបែងចែកទៅតាមទ្រព្យសម្បត្តិ។ គួរមានការពឹងពាក់លើសមត្ថភាពខ្លួនឯង ជាជាងការពឹងផ្អែកលើអបិយជំនឿ ឬព្រេងវាសនា។ ពិតមែនហើយ មិនគួរមានការបិទសិទ្ធិសេរីភាពជំនឿ សាសនា និងឋានៈសង្គមទេ។ ក៏ប៉ុន្តែ មិនគួរមានប្រព័ន្ធជំរុញជាចំហទៅលើអបិយជំនឿ និងការបែងចែកសង្គមតាមសម្ភារៈទេ»។
បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធផ្លាកលេខពិសេសនេះ ក៏ជះផលវិបាកបន្ទាប់បន្សំផ្សេងទៀត ដូចជា អ្នកចេះតែអក្សរខ្មែរនឹងមានការលំបាកចាំអត្តសញ្ញាណយានយន្តដែលបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារវាមានឈ្មោះជាអក្សរឡាតាំងទាំងអស់ ហើយឈ្មោះខ្លះ អាចស្រដៀងគ្នា (ដូចជា Huoth, Houth, Hourt, Hout, Huot) ដែលអាចធ្វើឱ្យច្រឡំ ក្នុងករណីយានយន្តបើករត់ពីកន្លែងបង្កហេតុ។
«អាចដែរទេថា នៅពេលឃើញសារព័ត៌មានផ្សាយឈ្មោះនៅជាប់យានយន្តដែលមានគ្រោះថ្នាក់ ឧទាហរណ៍ Samnang តើអាចនាំឱ្យមានមនុស្សច្រើនបារម្ភពីឈ្មោះសំណាងដែលគេស្គាល់ និងប្រើប្រាស់យានយន្តស្រដៀងគ្នា?និយាយរួម ខ្ញុំមិនគាំទ្រប្រព័ន្ធរដ្ឋដែលលើកតំកើងសម្ភារៈនិយម ជំនឿនិយម និងអញនិយមទេ»។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ សុផល ដែលបានបន្ថែមថា សង្គមខ្មែរ ត្រូវការបង្រួបបង្រួម ជាជាងការបែងចែក។
គួរបញ្ជាក់ថា ម្ចាស់យានយន្ត អាចជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះជាដើម។ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។បើតាមក្រសួងដដែល នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តក៏អាចរក្សាលេខចុះបញ្ជីពិសេសនេះទុក សម្រាប់ប្រើជាមួយរថយន្តថ្មីផងដែរ៕ ផ្ដល់សិទ្ធិដោយ ៖ KhmerNas