header ads

Sponsor

(ភ្នំពេញ)៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីយកដុំថ្មវាយបំបែកកញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ ដើម្បីលួចយកធុងបាស់កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចំណុចផ្ទះលេខ២៤សេ ផ្លូវ៥៩BT ក្រុមទី២ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ចំណែកជនរងគ្រោះមានឈ្មោះ យឹម ស៊ីដូនិច ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីក្រសួងយុត្តិធម៌ ស្នាក់នៅផ្ទះកើតហេតុ។សម្ភារៈខូចខាតរួមមាន បែកកញ្ចក់រថយន្ត ផ្នែកខាងក្រោយ ខាងឆ្វេង និងធុងបាស់១គ្រឿង។

សមត្ថកិច្ចបានន្តថាមុនពេលកើតហេតុជងរងគ្រោះបានចតរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1769 នៅមុខផ្ទះ ស្រាប់តែមានអ្នកជិតខាងបានចុចកណ្តឹងប្រាប់ជនរងគ្រោះថា រថយន្តបែកកញ្ចក់ ទើបចេញមកបើកទ្វាររថយន្តមើលក៏ឃើញបែកកញ្ចក់មែន និងបានប្តឹងសមត្ថកិច្ចមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ រហូតដល់ម៉ោងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ក៏ចាប់ឃាត់ខ្លួនយកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post