header ads

Sponsor

នៅមុននេះបន្តិច នាល្ងាចថ្ងៃទី ២២ ខែមករា​ ឆ្នាំ ២០២០នេះ ឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានថ្លែងតាមរយៈផេគផ្លូវការរបស់លោកថា ៖

រាជរដ្ឋាភិបាលចេញ សជណ ឲ្យក្រសួងមហាផ្ទៃពិនិត្យជុំវិញបញ្ហា ការផ្ដល់ទីតាំងជួលដីចំនួន៤០ហិចតា ឲ្យជនអន្តោប្រវេសន៍វៀតណាម ដែលបន្លាសទីពីទឹកមកគោក តបតាមការស្រាវជ្រាវរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នៅចុងឆ្នាំ ២០១៨ ។

ឯកឧត្តមបានឲ្យដឹងទៀតថា ក្នុងរបាយការណ៍នោះ យេីងខ្ញុំបានភ្ជាប់ជាយោបល់ជំរុញឲ្យអនុវត្តន៍ច្បាប់បណ្ដេញជនអន្តោប្រវេសន៍ទាំងនោះចេញពីព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា កាលពីខែតុលា ឆ្នាំ ២០១៨ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជួបសួរដេញដោលជាមួយ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដេីម្បីសាកសួរពីយន្តការអនុវត្តន៍ច្បាប់និងផ្ទៀងផ្ទាត់ចម្លើយ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានរកឃេីញថា មានជនអន្តប្រវេសន៍វៀតណាម រស់នៅខុសច្បាប់ អនីតិជន ប្រមាណជា ២៣៩៧ គ្រួសារ ស្មេី១០០៨៧ នាក់ ត្រូវបន្លាស់ទីពីការរស់នៅក្នុងទឹកអាណាធិបតេយ្យមករស់នៅលេីគោកវិញ ចំពោះយន្តការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាមនេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បំភ្លឺថា ជាយន្តការបន្លាស់ទីដេីម្បីងាយស្រួលគ្រប់គ្រងជនអន្តោប្រវេសន៍អាណាធិបតេយ្យទាំងនោះ ជាពិសេស ជាយន្តការដោះស្រាយផលប៉ះពាល់បរិស្ថានទន្លេ ទប់ស្កាត់បទល្មេីសនេសាទ គ្រឿងញៀន ជាដេីម ។

ចំពោះករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងប្រមូលចងក្រងរៀបចំរបាយការណ៍ការជាក់លាក់ដេីម្បីមូលដ្ឋានផ្ដល់គំនិតទៅរដ្ឋាភិបាលដេីម្បីដាក់ចេញ នូវគោលនយោបាយគ្រប់គ្រងអោយបានម៉ត់ចត់ ជាពិសេស ដេីម្បីធានាបានថាការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាម ពីលេីទឹកមកនៅលេីគោកនោះត្រូវតែក្នុងល័ក្ខខ័ណ្ឌជួលដីរស់នៅ និងពុំមានការផ្ដល់សិទ្ធអោយជននោះ ក្លាយជាពលរដ្ឋស្របច្បាប់មានសិទ្ធចូលរួមបោះឆ្នោតនោះឡេីយ ជាពិសេសគឺត្រូវអនុវត្តន៍ច្បាប់បណ្ដេញជនអន្តោប្រវេសន៍ទាំងនោះចេញទៅប្រទេសកំណេីតវិញ ប្រសិនជាការរស់នៅរបស់ជនអន្តោប្រវេសន៍ទាំងនោះ មិនបានបំពេញគ្រប់លក្ខន្តិកៈច្បាប់ស្ដីពីសញ្ជាតិដែលចែងក្នុងច្បាប់ ជាធរមាន ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោកសូមកោតសរសេីរចំពោះឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដែលបានយកចិត្តទុកដាក់និងសហការក្នុងបេសកកម្មនេះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post