header ads

Sponsor

 រាជរដ្ឋាភិបាលចេញ សជណ ចំនួន៤ច្បាប់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តសៀមរាប ដែល  លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្ត មានភាពអសកម្មក្នុងកាអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលលេីជំលោះដីធ្លីដោយមានពាក់ព័ន្ធនឹងឧត្តមសេនីយង៉ោ ស្រ៊ុន និង បញ្ហាអាជ្ញាធរអប្សរាមិនអនុវត្ត៍អនុក្រឹត្យលេខ ១៥៨ អនក្រ.បក រួមទាំង ទាហាន ខេត្តសៀមរាប រំលោភយកដីរបស់ពលរដ្ឋ ។

នេះបើតាមឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានឲ្យដឹង នាយប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២០ នេះ ដែល សជណ ទាំងនេះរួមមាន៖

១ ៖ សជណ លេខ ៣៣ ចុះថ្ងៃទី ៤មករា ឆ្នាំ ២០១៩ ពាក់ព័ន្ធភាពអសកម្មរបស់អាជ្ញាធរអប្សរា ក្នុងការអនុវត្តន៍អនុក្រឹត្យលេខ ១៥៨ អនក្រ បក ក្នុងការខ្វៀលដីតំបន់អប្សរាអោយពលរដ្ឋ

២ ៖ សជណ លេខ ១៥០៦ សជណ ចុះថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងការរំលោភបំពានរបស់អាជ្ញាធរអប្សរាលេីពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់ នគធំ ខេត្តសៀមរាប

៣ ៖ សជណ លេខ ១៣៥៧ ចុះថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ ជុំវិញករណី ឧកញ៉ា ង៉ោ ស្រ៊ុន នឹងអតីតអភិបាលខេត្តសៀមរាបលោកឃឹមប៊ុនសុង ពាក់ព័ន្ធនឹងករណីដីធ្លីរបស់ពលរដ្ឋនៅ ឃុំកណ្ដែកស្រុកប្រាសាទ បាគងខេត្តសៀមរាប

៤ ៖ សជណ លេខ ១៥០៧ ចុះថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងយោធាខេត្តសៀមរាបវាស់ដីបំពានដីរបស់ពលរដ្ឋ នៅភូមិគោកត្នោត ភូមជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post