header ads

Sponsor

កំពង់ចាម៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣០នាទី មានករណីគ្រោះថ្នាក់មួយកើតឡើង បណ្ដាលឲ្យមានអ្នករបួស៥នាក់ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចត្រពាំងវែង ស្ថិតភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះចំនួន៥នាក់រួមមាន៖
១/តៃកុងឡាន។
២/ឈ្មោះ អន ហាយ ប្រុសអាយុ ២១ រស់នៅភូមិត្រាច ឃុំកំពង់ក្តី ស្រុកជីក្រែង។
៣/ឈ្មោះ បន កូឡាប ស្រីអាយុ១៦ ភូមិជាមួយគ្នា។
៤/ឈ្មោះ សុត ជា ស្រី អាយុ ២០ រស់នៅភូមិស្លែង ឃុំជាមួយគ្នា។
៥/ឈ្មោះ អ៊ុក ផាន់ ស្រី អាយុ៣៣ រស់នៅអន្សងពង ឃុំជាមួយគ្នា។

មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្ដាល 2A-6537 បើកដោយឈ្មោះ ឈួន ដេត ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើបែកកង់ក្រោយក្រឡាប់ធ្លាក់ផ្លូវ ខូចរថយន្តមួយគ្រឿងធ្ងន់ របួសមនុស្សចំនួន ៥ នាក់ ស្រាលស្រី ៣ នាក់ ប្រុស ៣ នាក់។

ក្រោយកើតហេតុ សមត្ថកិចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅ ការិយាល័យជំនាញ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post