ប្រទេសចំនួន ១៤ និងដែនដីខ្លះរបស់សហរដ្ឋអាមេរិក បានដាក់ការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បួង ខណៈប្រទេសនេះកំពុងកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសកូរ៉ូណាថ្មី។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា វិធានការណ៍រឹងបន្តឹងការធ្វើដំណើរទាំងនោះ រួមមានការហាមឃាត់ ចំពោះអ្នកដំណើរដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ និងការត្រួតពិនិត្យសុខភាព។
ចំនួនអ្នកឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់៧៦៣ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃច័ន្ទនេះ ពោលគឺកើនឡើងពី៦០២នាក់ កាលពីថ្ងៃអាទិត្យ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីប្រទេសចិនដីគោក៕
ប្រភព៖ Bloomberg
ផ្ដល់សិទ្ធិដោយ៖ khmernas