header ads

Sponsor


មុននេះបន្តិច ឯកឧត្តម វិល្លាម បានសម្ដែងការសោកស្ដាយជាខ្លាំងជុំវិញ ការផ្សព្វផ្សាយមិនពិតពី សារព័ត៌មាន VNA របស់វៀតណាម ជុំវិញករណីជំងឺ covid19 ដែលកេីតលេីបុរសជប៉ុនម្នាក់កាលពីថ្មីៗនេះ ។

ជាមួយគ្នានេះដែរឯកឧត្តម គាំទ្រគ្រប់វិធានការរបស់កម្ពុជា លេីប្រទេសវៀតណាម ជុំវិញបញ្ហានេះ រួមមានកំណត់ការទូត និងការបិទច្រកព្រំដែនជាដែនជាដេីម ប្រសិនបេីមិនមានការកែប្រែលេីព័ត៌មានដែលថានឹងដាក់កម្ពុជាក្នុងបញ្ជីខ្មៅ covid19 ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមលោកជាពលរដ្ឋកម្ពុជាម្នាក់ និងជាប្រមុខគណបក្សនយោបាយមួយនៅកម្ពុជា លោកពិតជាទទួលយកមិនបាន និងចាត់ទុកថា ប្រសិនជាគ្មានការកែសម្រួល ឬ ការសុំទោសនោះទេ គឺវៀតណាមពិតជាមានចេតនាបំភ័ន្តការគិត របស់សកលមតិ និងបង្កអោយសកលមតិរេីសអេីងលេីកម្ពុជាយ៉ាងប្រាកដមែន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post