header ads

Sponsor

ចន្លោះពីខែ វិច្ឆិកា ដល់ខែ កុម្ភៈ ជាពេលវេលាដ៏ល្អសម្រាប់ទៅលេងខេត្តនេះ ព្រោះវាមានអាកាសធាតុត្រជាក់ខុសពីខេត្តផេ្សងៗទៀត ដោយមានសីតុណ្ហភាពជាមធ្យម ១៩°C (អាចទាប ឬ ខ្ពស់ជាងនឹងអាស្រ័យលើអាកាសធាតុ) ហើយអាចចុះត្រជាក់បន្ថែមទៀតនៅពេលយប់។
ជាមួយនឹងខ្យល់អាកាសធម្មជាតិ ខ្យល់ត្រជាក់បក់មកតិចៗ លឺសម្លេងសត្វបក្សីយំ ហើយមើលទៅព្រៃឈើខៀវស្រងាត់ ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និង ជាប់ចិត្ត ដកមិនរួច។
នៅខេត្តមណ្ឌលគិរី សំបូរទៅដោយរមណីយដ្ឋានធម្មជាតិ មិនទាន់កែច្នៃសម្រាប់ដើរលេងជាច្រើនដូចជា ទឹកជ្រោះ ព្រៃឈើ និងភ្នំតូច ធំ ដទៃទៀតផង។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ចំការកាហ្វេ ចំការម្រេច មាន ដែនជំរកសត្វព្រៃ និងមានភូមិជនជាតិភាគតិចជាដើម។
ក្នុងដំណើរកំសាន្តលើកនេះ admin បានចំណាយអស់ប្រហែល 500,000 រៀល សម្រាប់រយៈពេល 3 យប់ 4 ថ្ងៃ។









សំបុត្រឡាន 120,000 រៀល
ផ្ទះសំណាក់ជនជាតិ 1 យប់ 60,000 រៀល
ជួលម៉ូតូ 1 ថ្ងៃ 28,000 រៀល
ចាក់សាំង 1 ថ្ងៃ 10,000 រៀល
អាហារ 1 ពេល 10,000 រៀល
ថ្លៃទស្សនារមណីយដ្ឋាននានាប្រហែល 10,000 រៀល និងថ្លៃផ្សេងៗទៀត។
ហាមប្រើប្រាស់រូបភាពទាំងនេះដោយគ្មានការអនុញ្ញាត។
សូមអរគុណដល់ DOM NORK - តំណក់ និង EY SO Creative Solutions ចំពោះការសហការ។
__________________________
#Cambodian_Backpacker
#BeautifulDestinations
#Amazing_Cambodia
#SiemReapVibes
#GalaxyNote10

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post