បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនូវទស្សនៈដូចខាងក្រោមថា៖
១.សូមមិត្តភក្ដិ បងប្អូនជនរួមជាតិទាំងអស់ ត្រួវតែជឿថា
កូវីដ១៩ ពិតជាជំងឺឆ្លងជាសាកលនិងកាចសាហាវដូចដែលអង្គការសុខភាពពិភពលោកបានប្រកាស។
កូវីដ១៩ ពិតជាជំងឺឆ្លងជាសាកលនិងកាចសាហាវដូចដែលអង្គការសុខភាពពិភពលោកបានប្រកាស។
២.សូមស្តាប់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា, ការណែនាំរបស់អង្គការសុខភាពពិភពលោក, បទពិសោធនរបស់ប្រទេសដែលបានឆ្លងជំងឺនេះមុនប្រទេសរបស់យើង និងពិចារណាបន្ថែមដោយខ្លួនឯង។
៣.កុំស្លន់ស្លោពេក តែកុំប្រមាទ កុំមើលងាយ កុំបោះបង់ការប្រុងប្រយ័ត្ន កុំធ្វេសប្រហែស និងកុំជឿលើព័ត៌មានមិនពិតឬព័ត៌មានមិនសមហេតុផល ព្រមទាំងត្រូវចេះយកអ្វីដែលយើងបានឃើញ អ្វីដែលបានឮ មកផ្ទៀងផ្ទាត់ ពិចារណា និងវាយ
តម្លៃដោយខ្លួនឯង មុននឹងជឿ សម្រេចចិត្ត និងអនុវត្ដតាម។
តម្លៃដោយខ្លួនឯង មុននឹងជឿ សម្រេចចិត្ត និងអនុវត្ដតាម។
៤.សូមកុំយក កូរីដ១៩ ទៅភ្ជាប់នឹងរឿងកំប្លែង រឿងនយោបាយ ឬរឿងរើសអើង ដែលអាចធ្វើឱ្យប្រជាជនរបស់យើងភ្លេចប្រុងប្រយ័ត្ន មានការបែកបាក់ និងមហន្តរាយកាន់តែធំ៕