Homeព័ត៌មានជាតិ ក្រោយប្រតិកម្ម អនុក្រឹត្យថ្មីសម្រេចដកឈ្មោះ ឧកញ៉ា គិត ធៀង ចេញហើយ 3/16/2020 10:20:00 AM ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងនៅថ្ងៃទី ១៦ ខែមីនានេះថា “សម្ដេចតេជោ បានចេញអនុក្រឹត្យ ថ្មី ដកឈ្មោះឧកញ៉ា គិត ធៀង ចេញវិញហេីយ សូមសាធារណៈជនមេត្តាជ្រាប” ។ កាលពីពេលកន្លងទៅ ឯកឧត្តមធ្លាប់បង្ហោះជាចម្ងល់ថា “ក្រែង ឧកញ៉ា គិត ធៀង ជាប់ពន្ធនាគាហេីយទេតេី ឬឧកញ៉ា គិត ធៀង ក្នុងលិខិតតែងតាំងថ្មីៗនេះជាអ្នកផ្សេង ? ប៉ុន្តែតាំងពីដេីមមកខ្ញុំពុំដែលដឹងថាមាន ឧកញ៉ា គិត ធៀង ២ ៣នោះទេ សង្ឃឹមថានឹងមានការស្រាយចម្ងល់” ។ បន្ទាប់ពីបានទទួលដំណឹងមួយនេះហើយ ក៏មានបងប្អូនជាច្រើនសម្តែងការត្រេកអរ និងជូនពរឲ្យសម្តេចមានសុខភាពល្អតរៀងទៅ។ ហើយក៏សូមអរគុណដល់ឯកឧត្តម វិល្លាម ដែលតែងតែ ឈឺឆ្អាលរាល់ការងារសង្គម ដែលមានភាពអយុត្តិធម៏ ត្រង់កន្លែងណាមួយ គឺលោកតែងតែធ្វើការដោះស្រាយជូនបងប្អូនផងដែរ៕ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ