header ads

Sponsor

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មន្ត្រីកាំកុត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរក្រុងស្វាយរៀង ចុះណែនាំអោយបងប្អូនអាជីវករលក់ដូរនៅក្នុងក្រុងស្វាយរៀង កុំអោយឆ្លៀតឱកាសលក់តម្លើងថ្លៃ ឬលក់ផលិតផលរបស់ក្លែងក្លាយដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ១៩នេះ ទាំងអស់គ្នា ។


លោក ផឹង និល ប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា: មន្ត្រីកាំកុងត្រូលនិងអាជ្ញាធរក្រុងស្វាយរៀងបានចុះពិនិត្យការតាំងលក់ អាល់កុល ជែលលាងដៃ និង ម៉ាស់របស់ក្រុមអាជីវករលក់ដូរនៅជុំវិញផ្សាវាលយន្តក្រុងស្វាយរៀង ហើយការចុះត្រួតពិនិត្យពេលនេះគឺយើងបានដកហូតបានអាកុលដែលគ្មានស្លាកសញ្ញាត្រឹមត្រូវមិនមានច្បាប់អនុញ្ញាតចំនួន៧ដបធំនិង១១ដបតូច និងបានធ្វើការណែនាំដល់អាជីវករលក់ដូរត្រូវបញ្ឍប់ការតាំងលក់អាកុលដែលគ្មានប្រភពច្បាស់លាស់បន្តទៀត ។


លោកបន្តថា: ខាងក្រសួងពានិជ្ជកម្មក៏បានព្រមានថា ក្នុងករណីដែលនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គលដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះជំងឺរាតត្បាតជាសកល (កូវីដ-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។


បើតាមលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានថ្លែងថា: ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា ពេលនេះកម្ពុជាយើង ក៏ដូចជានៅលើសកលលោកនេះ កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាជំងឺដ៏កាចសាហាវមួយ បានធ្វើឱ្យមានអ្នកស្លាប់ និងឆ្លងរាប់ម៉ឺននាក់។ដូច្នេះហើយសូមសំណូមពរដល់ក្រុមអាជីវករដែលធ្វើអាជីវកម្ម និងផ្តល់សេវាទាំងអស់ មេត្តាលក់ផលិតផល សម្ភារៈឧបរណ៍សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដូចជា ម៉ាស ទឹកសាប៊ូលាងដែ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កំដៅជាដើម ក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន និងហាមជាដាច់ខាតការឃោសនាអកុសល ដើម្បីដំឡើងថ្លៃផលិតផលថ្លៃហួសហេតុ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post