
បើតាមលោក សេង ឡូត នៅមានជាង១០០អគារផ្សេងទៀត គឺតម្រូវឱ្យមានការហៅក្រុមហ៊ុនជំនាញដើម្បីមកធ្វើកោសល្យវិច័្ចយដើម្បីឱ្យមានភាពច្បាស់លាស់ថាតើអគារទាំងអស់នោះមានគុណភាពអាចបន្តសាងសង់បញ្ចប់ ឬប្រើប្រាស់បានហើយឬនៅ។
លោកបានសង្កត់ធ្ងន់ថា ក្រសួងបានពិនិត្យលើការងារនេះយ៉ាងម៉ត់ចត់ ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ កម្ពុជាមានច្បាប់សំណង់ក្នុងការគ្រប់គ្រង និងចាត់វិធានការនៅក្នុងវិស័យសំណង់នេះផងដែរ។ ចំពោះករណីការបាក់រលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែបកន្លងទៅនោះបញ្ហាធំគឺបញ្ហាបច្ចេកទេស ដោយក្នុងនោះក្រសួងបានរកឃើញនូវកំហុសនៃការធ្វេសប្រហែស ការគណនាសំណង់ធ្វើមិនបានត្រឹមត្រូវ ដែលជាហេតុនាំឱ្យសំណង់ទាំងនេះបានបាក់រលំ៕
ផ្ដល់សិទ្ធិដោយ khmernas